ព័ត៌មានជាតិ
អាជ្ញាធរស្រុកកំរៀង គ្រោងបង្កើតសិប្បកម្មកែច្នៃចេក ក្រោយកសិករងាកមកដំាដំណាំជាច្រើន
ខេត្តបាត់ដំបង៖ បច្ចុប្បន្ននេះដោយសារតែបញ្ហាអាកាសធាតុប្រែប្រួលមិនទៀងទាត់ និងការប្រកួតប្រជែងទីផ្សារ ប្រជាពលរដ្ឋមួយចំនួននៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់តែដាំដំណាំធំៗនិងដំណាំឆ្លងកាត់ បានងាកទៅដាំដំណាំចេកវិញ ដោយពួកគេគិតថា ងាយស្រួលដាំ ថែទាំ និងងាយរកទីផ្សារ។

លោក គឿន សត្យា អភិបាលរងស្រុកកំរៀង ខេត្តបាត់ដំបង ដែលធ្លាប់តែដាំដំឡូងមីបានងាកទៅដាំដំណាំចេកណាំវ៉ាប្រមាណ៣០ហិចតា ក្នុងភូមិតាំងយូរ ឃុំអូរដា ស្រុកកំរៀង រយៈពេលពីរឆ្នាំមកហើយនោះ បានឲ្យដឹងថា ដំណាំចេក ងាយស្រួលដាំ ថែទាំ ហើយវាទទួលផលលឿន និងអាចលក់បានទាំងផ្លែ ត្រយ៉ូងចេក និងដើមចេកសម្រាប់ចំណីសត្វ ផងដែរ។

លោកអភិបាលរងស្រុក បានឲ្យដឹងទៀតថា «ដំណាំចេកនេះឲ្យផលលឿនណាស់ ដាំមួយឆ្នាំវាឲ្យផលហើយ វាបន្តបែកគុម្ពច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ យើងប្រមូលរហូតដល់ ៦ឆ្នាំឯណោះ ទើបវាឡើងគុល ពេលនោះយើងគាស់ដាំថ្មីក៏បាន យើងភ្ជួរលប់គល់ បន្តប្រមូលផលបានទៀត គឺស្រួលថែទាំណាស់ ចំណាយតិច បានផលរហូត ហើយទឹកមួយឆ្នាំបូមស្រោចតែ២ដងក្នុងរដូវប្រាំងប៉ុណ្ណោះ» ។

ដំណាំចេកនេះសម្បូរទីផ្សារណាស់ គឺមានម៉ូយមកយកដល់ចម្ការតែម្តង។ ផ្លែនិងត្រយ៉ូងចេកឈ្មួញដឹកទៅលក់បន្តនៅផ្សារក្នុងស្រុក ,ផ្សារភួពុយ និងដឹកទៅលក់នៅទីក្រុងភ្នំពេញ ដែលក្នុងមួយខែៗ អាចរកចំណូលពីដំណាំ នេះប្រហែល២០លានរៀល ដោយក្នុងមួយស្និតលក់បាន ១២០០រៀល ហើយវានឹងកើនទៀតនៅពេលចេកកាន់តែបែកគុម្ពច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គឿន សត្យា។
លោកគឿន សត្យាបន្ថែមថា បច្ចុប្បន្ននេះដំណាំចេកនៅមូលដ្ឋានលោកមិនអាចផ្គត់ផ្គង់ទីផ្សារ គ្រប់នោះទេ ដោយសារមានឈ្មួញនិងម្ចាស់សិប្បកម្មទិញច្រើន។

លោកអភិបាលរងស្រុករូបនេះ ក៏បានជំរុញឲ្យប្រជាពលរដ្ឋ នៅមូលដ្ឋាន ងាកមកដាំដំណាំចេកឲ្យបានច្រើន នឹងប្រែក្លាយជាសហគមន៍ដាំចេកមួយ ដោយលោកធានាជួយផ្តល់ពូជក្នុង តម្លៃថោក និងជួយផ្តល់បច្ចេកទេសដាំ ព្រមទាំងជួយទំនាក់ទំនង រកទីផ្សារជាដើម។
លោក គឿន សត្យា «អ្នករស់នៅក្នុងសហគមន៍ ខ្ញុំលក់តម្លៃថោកបំផុត ដើម្បីលើកទឹកចិត្តគាត់ឲ្យដាំដុះ គឺមួយដើមតែ ៣០០រៀលទេ បើអ្នកក្រៅសហគមន៍ខ្ញុំ លក់១ដើម៦០០រៀល ហើយខ្ញុំផ្តល់បច្ចេកទេស និងបទពិសោធន៍ដែលខ្ញុំមានជូនគាត់ ហើយជួយរកទីផ្សារឲ្យទៀត» ។

គិតមកដល់ពេលនេះ លោក សត្យា បានឲ្យដឹងថា មានប្រជាពលរដ្ឋក្នុងមូលដ្ឋានដាំចេកបានជិត ២០០ហិកតាហើយ និងកំពុងបំផុសឲ្យបន្តដាំដំណាំចេកនេះថែមទៀត ។
ប្រជាពលរដ្ឋម្នាក់ គឺលោក ឆេង ផារ៉ុង រស់នៅភូមិតាំងយូរ បាននិយាយថា លោកងាកមកដាំចេកនេះ បានពីរឆ្នាំមកហើយលើផ្ទៃដី ៣ហិកតា គឺចំណូលបានគួរសម្យ ក្នុងមួយខែៗមិនក្រោម ២លានរៀល នោះទេ។ ក្រៅពីដាំខ្លួនឯង លោកក៏ដើរដាំចេកស៊ីឈ្នួលដល់អ្នកភូមិ ដែលចង់ដាំដំណាំចេកដែរនោះ។

ជាទិសដៅរបស់លោកអភិបាលរងស្រុកកំរៀង គ្រោងនឹងបង្កើតសិប្បកម្មកែច្នៃចេកមួយនៅក្នុងសហគមន៍ ដើម្បីកែច្នៃដើមចេកធ្វើជាសម្ភារៈប្រើប្រាស់ ផ្សេងៗ ដែលអាចផ្តល់ចំណូលដល់សហគមន៍ និងកាត់បន្ថយចំណាកស្រុក ហើយជួយកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទីក ដែលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរផងដែរ ។
សូមបញ្ជាក់ផងដែរថា នៅមូលដ្ឋានស្រុកកំរៀងនេះ ក្រៅពីដំណាំចេក ប្រជាពលរដ្ឋមានដាំដំណាំ ពោត ដំឡូង ស្វាយ មៀន ជាដើម ៕ អត្ថបទ : សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


