ព័ត៌មានជាតិ
ពលរដ្ឋសំណូមពរឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំង ជួសជុលផ្លូវកៅស៊ូ១ខ្សែដែលរងការខូចខាត
ផ្លូវកៅស៊ូមួយខ្សែប្រវែងជាង ៥០០ម៉ែត្រ តភ្ជាប់ពីមុខសាលាខេត្ត និងជាប់របងមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានរងការខូចខាតយ៉ាងខ្លាំង អាចបង្កគ្រោះថ្នាក់ដល់អ្នកបើកម៉ូតូ។ ហេតុនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង ជួយជួសជុលកំណាត់ផ្លូវខាងលើនេះ។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ដែលបាននិយាយឲ្យដឹងថា ផ្លូវខាងលើនេះមួយកំណាត់ផ្នែកខាងលិចប្រវែងប្រមាណ២គីឡូម៉ែត្រក្នុងភូមិប្អេរភូមិក្តីត្នោតរហូតដល់ភូមិទ្រាជើងត្រូវ បានមន្ទីរសាធារណការខេត្តជួយជួសជុលរួចរាល់ហើយកាលពីអំឡុងឆ្នាំ ២០២១។
ដោយឡែកកំណាត់ ផ្លូវផ្នែកខាងកើតតភ្ជាប់ពីផ្លូវមុខសាលាខេត្តជាប់របងសាធារណការខេត្តដែលមានប្រវែងប្រមាណជាង ៥០០ ម៉ែត្រ បានរងការខូចខាតមានទ្រលុគធំៗ និងជ្រៅៗដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរម៉ូតូនៅពេលយ ប់ ឬនៅពេលមានទឹកភ្លៀងទឹកដក់។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ប្អេរ សំណូមពរដល់អាជ្ញាធរក្រុងកំពង់ឆ្នាំង និងរដ្ឋបាលខេត្តកំពង់ឆ្នាំងមេត្តាជួយជួសជុលកំណាត់ផ្លូវកៅ ស៊ូដែលរងការខូចខាតខាងលើនេះដោយអនុគ្រោះផងចុះ។ ជាមួយគ្នានេះដែរនៅពេលភ្លៀងធំម្ដងៗផ្លូវនៅចំណុចខាងលើនេះត្រូវទឹកលិចដូចទន្លេ ព្រោះតែអូរប្រឡាយមួយចំនួនបានរួមតូចដោយសារតែការធ្វើសំ ណង់របស់ប្រជាពលរដ្ឋ ខ្វះការត្រួត ពិនិត្យពីអាជ្ញាធរ និងជំនាញទើបប្រ ជាពលរដ្ឋក្នុងមូលដ្ឋានទទួលផល លំបាកពេលមានជំនន់ទឹកភ្លៀង។
ទាក់ទងនឹងករណីនេះលោក ហ៊ីង ភ័ព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៩ ខែមីនានេះថា កំណាត់ផ្លូវដែលរងការខូចខាតនៅក្នុងស ង្កាត់ប្អេរនេះអាជ្ញាធរសង្កាត់ និងក្រុងក៏បានរាយការណ៍ជូនរដ្ឋបាលខេត្តរួចហើយ។

ដោយកន្លងមករដ្ឋបាលខេ ត្តក៏បានជួយជួសជុលកំណាត់ ផ្លូវកៅស៊ូនេះផ្នែកខាងលិច និងជួយជួសជុលផ្លូវកៅស៊ូនៅចំណុចខាង ក្រោយសួនច្បារដំរីសក្នុងភូមិទួលក្រឡាញ់រួចហើយ និងកំពុងបន្តជួ សជុលផ្លូវកៅស៊ូខូចខាតមួយខ្សែទៀ តនៅខាងក្រោយមន្ទីរពេទ្យខេត្ត និងក្រោយសាលាបំពេញវិជ្ជារៀបរយខេត្ត។ ដូចនេះកំណាត់ផ្លូវដែលរងការខូចខាតនៅសង្កាត់ប្អេរខាងលើនេះអាចនឹងបន្តជួសជុលក្នុងពេលខាងមុខនេះផងដែរ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមានការយោគ យល់អធ្យាស្រ័យផងចុះ៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


