ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច ៖ ២ឆ្នាំទៀត ត្រីនៅបឹងទន្លេសាប នឹងខ្ទេចអស់គ្មានសល់ទេ បើមិនទប់ស្កាត់ឲ្យទាន់ពេល
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារកាលពីសប្តាហ៍មុន បានចុះទៅបឹងទន្លេសាប ដើម្បីចូលរួមបង្ក្រាបបទល្មើសនេសាទដោយផ្ទាល់នៅទីនោះ។ លោក បានគូសបញ្ជាក់ប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃពុធនេះថា ត្រីនៅបឹងទន្លេសាប នឹងខ្ទេចគ្មានអស់សល់ឡើយក្នុងរយៈពេល២ឆ្នាំខាងមុខ បើសិននៅតែបណ្តែតបណ្តោយ មិនទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

លោកបណ្ឌិត សុខ ទូច បានអះអាងថា ក្រុមជនជាតិវៀតណាមដែលកំពុងរស់នៅកម្ពុជា គឺជាអ្នកដែលប្រព្រឹត្តបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប។ បើតាមលោកបណ្ឌិត សុខ ទូច បទល្មើសនេសាទដែលកើតឡើងខ្លាំងជាងគេនៅបឹងទន្លេសាប គឺការឆក់ត្រី ដែលការឆក់នេះ មានដូចជា ការឆក់ត្រជាក់ ជាការឆក់យកត្រីអត់ស្រកា។ ការឆក់ក្តៅ គឺជាការឆក់យកត្រីមានស្រកា ហើយនៅពេលនេះ មានការឆក់មួយប្រភេទទៀត គឺឆក់ក្នុងរង្វង់៦០ម៉ែត្រ ដោយប្រមូលយកបានត្រីគ្រប់ប្រភេទទាំងអស់។ លោកបណ្ឌិត សុខ បានគូសបញ្ជាក់ថា ការឆក់ទាំងនេះ គឺឆក់ក្នុងដែនការពារតែម្តង។

កាលពីថ្ងៃទី០៧ ខែមីនា លោកបណ្ឌិតក៏បានបង្ហោះសារហួសចិត្តចំពោះការប្រព្រឹត្តបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបនេះ។ លោក បានសរសេរបែបនេះថា៖«អ្នកមករស់នៅលើទឹកដីខ្ញុំ អ្នកធ្វើមាន ធ្វើបាននៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រីនៅក្នុងទន្លេខ្ញុំទៀត។ អ្នកគិតទៅមើល អ្នកប្រព្រឹត្តខុសច្បាប់ អ្នកឆក់ត្រជាក់ (យ៉ាំងកាវ), ឆក់ក្តៅ, ឈិបយន្ត, ឆក់ទូកលឿនក្នុងដែន៦០ម៉ែត្របួនជ្រុង ហើយអូសយកត្រីទាំងត្រីស្រកា ទាំងត្រីអត់ស្រកា ឯត្រីតូចៗ អ្នកប្រើការមិនកើត អ្នកបែជាយកទៅធ្វើជី តើឱ្យខ្ញុំអត់ទ្រាំនឹងសកម្មភាពរបស់អ្នកបានយ៉ាងដូចម្តេចទៅ?»៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


