ព័ត៌មានជាតិ
អាជីវករកំពង់ឆ្នាំង ប្រមូលទិញសណ្ដែកបាយស្ដុកទុកលក់យកចំណេញ ខណៈតម្លៃចុះថោកជាងឆ្នាំមុន
ក្រុមអាជីវករក្រុងកំពង់ឆ្នាំង នៅថ្ងៃទី ១៣ ខែមីនា បានដើរប្រមូលទិញផលសណ្ដែកបាយពីប្រជាកសិករដាំដុះតាមខ្នងចម្ការ តាមដងទន្លេក្នុងក្រុងកំពង់ឆ្នាំងដើម្បីស្តុកទុកលក់យកចំណេញ ខណៈដែលសណ្ដែកបាយក្នុងពេលនេះក្នុងមួយគីឡូមានតម្លៃតែ ៣ ០០០ រៀលថោកជាងឆ្នាំមុន។

លោក សម្បត្តិ ជាអាជីវករទិញសណ្ដែកបានឱ្យដឹងថា លោកបានទិញសណ្ដែកបាយក្នុងថ្ងៃនេះក្នុង១គីឡូថ្លៃ ៣ ពាន់រៀលប៉ុណ្ណោះ ដែរក្នុងពេលដូចគ្នានេះ ពីឆ្នាំមុនសណ្ដែកបាយក្នុងមួយគីឡូថ្លៃ ៤ ពាន់រៀល។
អាជីវករខាងលើនេះបានបញ្ជាក់ទៀតថា ថ្វីត្បិតតែសណ្ដែកបាយក្នុងឆ្នាំនេះមានតម្លៃថោកជាងឆ្នាំមុន ប៉ុន្តែប្រជាកសិករនៅតាមចម្ការបានប្រាប់ថា ការដាំដុះសណ្ដែកបាយក្នុងឆ្នាំនេះមិនសូវទទួលបានផលច្រើននោះឡើយ ដូច្នេះអ្នកចម្ការភា គច្រើនមិនបានចំណេញទេបើគិតលើការចំណាយទិញប្រេងបូមទឹក និងការទិញថ្នាំបាញ់សត្វល្អិតមាន តម្លៃថ្លៃ បូករួមនឹងការជួលកម្មករ ឬម៉ាស៊ីនច្រូតសណ្ដែកផងនោះគឺសុទ្ធតែត្រូវចំណាយប្រាក់ទាំងអស់។

ចំណែកឈ្មួញកណ្ដាលម្នាក់ទៀតដែលជាអ្នកដើរប្រមូលទិញតាមចំការបានឲ្យដឹងថា គាត់បានចុះទិញសណ្ដែករយៈពេលកន្លះខែហើយ គឺក្នុង១ថ្ងៃៗគាត់អាចដើរប្រមូលទិញតាមចម្ការបានពី ១៥ ទៅ ២០ តោនយកទៅលក់បន្តឲ្យឈ្មួញដែលមានប្រាក់ច្រើន នៅផ្សារក្រោមក្រុងកំពង់ឆ្នាំង ដែលក្នុង១គីឡូលក់បានចំណេញតែ១០០រៀលប៉ុណ្ណោះ។

ដោយឡែកសម្រាប់អាជីវករជាឈ្មួញកណ្ដាលដែលមានប្រាក់ច្រើនវិញនោះក្នុងពេលសណ្តែកមានតម្លៃថោកបែបនេះ គឺគាត់បាននាំគ្នាប្រមូលទិញសណ្តែកស្តុកទុកលក់ក្នុងម្នាក់ៗរាប់រយតោនដើម្បីយកចំណេញ។
តែទំនិញក្នុងទីផ្សារសេរីមិនស្ថិតថេរនោះឡើយ គឺបើសម្បូរច្រើនក្នុងទីផ្សារគឺថោក និងបើមានតិចវិញនោះគឺមានតម្លែខ្ពស់ គឺជារឿងធម្មតា៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


