ព័ត៌មានជាតិ
លើភ្នំបូកគោមានកន្លែងកម្សាន្តច្រើនដែលមនុស្សភាគច្រើនមិនដឹង?
ភ្ញៀវទេសចរ ភាគច្រើនមិនបានដឹងពីតំបន់ទេសចរណ៍នៅលើភ្នំបូកគោអស់នោះទេ។ អ្នកខ្លះបានស្គាល់ ឬទៅដល់តែត្រឹមរូបសំណាកលោកយាយម៉ៅ វត្តសំពៅប្រាំ និងសណ្ឋាគារសុខា អូតែលបូកគោប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅលើភ្នំបូកគោ នៅមានកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត។

លោក សាយ សុភក្ត្រា នាយកផ្នែកលក់ និងទីផ្សារក្រុមហ៊ុនសុខាអូតែល បានលើកឡើងថា ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ឬឧទ្យានជាតិបូកគោ មានកន្លែងកម្សាន្តច្រើន ប៉ុន្តែភ្ញៀវទេសចរភាគច្រើន មិនបានទៅដល់ និងស្គាល់កន្លែងទាំងអស់នោះទេ។
លោកបញ្ជាក់ថា នៅលើភ្នំបូកគោ មានកន្លែងកម្សាន្តស្អាតៗដូចជា វប្បធម៌ប្រវត្តិសាស្ត្រ ១០០ឆ្នាំ តំបន់ជំនឿសាសនា ចូលព្រៃមើលទេសភាព មើលបឹងលើកំពូលភ្នំ ដំណាក់ស្លាខ្មៅ កាស៊ីណូចាស់ ឡឺបូកគោ ផាឡេស រូបសំណាក់លោកយាយម៉ៅ វត្តសំពៅប្រាំ វាលស្រែ ៥០០ វាលស្រែ ១០០ ជាដើម។
លោក សុភក្ត្រា បញ្ជាក់ថា ដើម្បីដឹងប្រវត្តិទីតាំងនីមួយៗ ត្រូវចំណាយពេលប្រហែល ៤០នាទី ក្នុងការស្វែងយល់។
លោកបន្ថែមថា ភ្ញៀវទេសចរជាតិ ភាគច្រើនមិនសូវបានដើរកម្សាន្តសព្វកន្លែងនោះទេ។ ចំណែកភ្ញៀវទេសចរបរទេសដើរបានច្រើនជាង ដោយសារពួកគេសម្រាកនៅលើភ្នំ២យប់ ក្នុងការស្វែងយល់កន្លែងកម្សាន្តនានា។
បន្ថែមលើនេះ លោក សាយ សុភក្រ្តា បានសង្កត់ធ្ងន់ថា នៅសណ្ឋាគារសុខា អូតែល មានអ្នកបច្ចេកទេសណែនាំពីតំបន់ទេសចរណ៍នានា នៅលើភ្នំបូកគោ ប៉ុន្តែភ្ញៀវទេសចរជាតិយើង មិនសូវបានចូលសួរព័ត៌មាននោះទេ ដែលជាទម្លាប់ពួកគេជិះឆ្វែលមួយជុំហើយ ក៏ត្រឡប់ទៅវិញ។ អ្នកជំនាញរូបនេះ ជំរុញឲ្យភ្ញៀវទេសចរទាំងអស់ ចូលសួរព័ត៌មាននៅក្នុងសណ្ឋាគារ ដើម្បីទទួលបានការណែនាំបន្ថែម អំពីតំបន់ទេសចរណ៍ ដ៏សម្បូរបែបនេះលើភ្នំនេះ។
សូមបញ្ជាក់ថា ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ឬឧទ្យានជាតិបូកគោ មានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីក្រុងកំពតទៅកាន់ជើងភ្នំ និងចម្ងាយ ៣២ គីឡូម៉ែត្រ ពីជើងភ្នំដល់កំពូលភ្នំ។
បើតាមអ្នកឧកញ៉ា សុខ គង់ បានឱ្យដឹងថា ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោនេះ មានផ្ទៃដីប្រមាណ ១៤០ ០០០ ហិកតា ប៉ុន្តែមានតែផ្ទៃដី ៣ម៉ឺនហិកតាប៉ុណ្ណោះ សម្រាប់យកមកអភិវឌ្ឍ៕
អត្ថបទ៖ ទួន សុផល









-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


