ព័ត៌មានជាតិ
ដំណើរការនៃការសាងសង់បុរី ណាឌី នៅក្នុងឆមាសទី១ នៃឆ្នាំ២០២២
បន្ទាប់ពីបុរី ណាឌីនៃក្រុមហ៊ុន ជីស៊ី ស៊ីធី បានប្រារព្ធនឹងពិធីបុកគ្រឹះសាងសង់ការដ្ឋានបុរី ណាឌី នៅក្នុងខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ ការសាងសង់បុរី ណាឌីនៅក្នុងដំណាក់កាលទីមួយ បាន ដំណើរទៅយ៉ាងរលូន ទោះបីជាមានការរីករាលដាលនៃជម្ងឺកូវីដ ១៩ដែលធ្វើអោយមាន ការប៉ះពាល់ដល់ សេដ្ឋកិច្ចទូទាំងពិភពលោកតាំងពីឆ្នាំ២០២១មកក៏ដោយ។

លោក Ricky Lai ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Golden Cambodia Century បានមានប្រសាសន៍ថា ទោះបីជាសេដ្ឋកិច្ចទាំងមូលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសសារជម្ងឺកូវីដ ១៩ ចាប់តាំងពីឆ្នាំ២០២១ ក៏ដោយ ក៏ក្រុមហ៊ុននៅតែដំណើរការ និងបន្តការរីកចម្រើនដោយធ្វើការ កាន់តែលម្អិតបន្ថែម ទៀតដើម្បី ធានាឲ្យបានថាម្ចាស់អចលទ្រព្យរបស់អតិថិជនទាំងអស់ទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់បំផុត។ “រាល់ការងារដែលយើងធ្វើទាំងអស់សុទ្ធតែមានគោលបំណងតែមួយនោះគឺដើម្បីថែរក្សា និងយកចិត្តទុកដាក់ ចំពោះដៃគូអាជីវកម្មរបស់យើង និងបុគ្គលិកទាំងនៅការដ្ឋានសាងសង់ និងបុគ្គលិកផ្សេងទៀតទាំងអស់ រួមទាំងអតិថិជនរបស់យើងផងដែរ។ យើងតែងតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្ដ្រការពារ និងគ្រប់គ្រងការឆ្លង មេរោគយ៉ាងយកចិត្តទុកដាក់បំផុត ទាំងនៅកន្លែងធ្វើការ ការដ្ឋានសាងសង់ និងការិយាល័យលក់ដើម្បី ធានាថាអ្នកទាំងអស់គ្នាមានសុវត្ថិភាព។”

រហូតមកដល់ពេលនេះ ការដ្ឋានកំពុងដំណើរការបុកគ្រឹះ ចាក់សសរល្បឿនលឿនបំផុត។ ផ្ទះគម្រូ វីឡាភ្លោះ ចំនួន២ បានលេចរូបរាងឡើង និងបានត្រៀមខ្លួនរួចជស្រេចក្នុងការអោយអតិថិជន ទាំងអស់ចូលទស្សនា ផ្ទះគម្រូនេះ។ “ជាមួយនឹងក្រុមហ៊ុនការងារដែលមានបទពិសោធន៍ និងជំនាញខ្លាំង ក្នុងការសាសង់ ធ្វើការលម្អិត កាន់តែស៊ីជម្រៅ ដោយប្រើប្រាស់នូវសសរខួងមូលដែលមានអង្កត់ផ្ចិត300mm បើប្រៀបធៀប ជាមួយនឹងការសាងសង់ធម្មតាប្រើប្រាស់នូវសសរខួងជ្រុង 150mm x 150mm លើសពីនេះទៅ ទៀតការ បុកគ្រឹះមានជម្រៅរហូតដល់ 36ម៉ែត្រ។ ក្រុមការងារបានចំណាយពេលយ៉ាងច្រើន ក្នុងការធ្វើតេស្ដ ផ្សេងៗ ជាច្រើនរួមមានការធ្វើតេស្ដ កម្លាំនៃការផ្ទកទម្ងន់ ការធ្វើតេស្ដឌីណាមិកនៃសសរគ្រឹះ ការធ្វើតេស្ដភាព ត្រឹមត្រូវនៃសសរគ្រឹះ ការធ្វើតេស្ដគុណភាពបេតុង ការធ្វើតេស្ដដង់ស៊ីតេនៃសសៃដែក ការធ្វើតេស្ដភាព ពត់កោងនៃសសៃដែក ការធ្វើតេស្ដសម្ពាធ និងប្រព័ន្ធទឹកហូរ ដើម្បីធានាថាគុណាភាពនៃសំណង់ស្ថិតនៅ ក្រោមការគ្រប់គ្រងច្បាស់លាស់ និងត្រឹមត្រូវ ដោយសារតែសម្ភារៈនៃដំណាក់កាលនីមួយៗមានភាពខ្លាំង ទម្ងន់ និង ភាពធន់់ខុសគ្នា។ សម្រាប់ការធ្វើតេស្ដជម្រាបទឹក ក្រុមការងាររបស់យើងបានថ្វើតេស្ដរយៈពេល 72ម៉ោង ទាំង Cementitious Waterproofing សម្រាប់បន្ទប់ទឹក និង Bituminous Membrane សម្រាប់ដំបូល និងបានបន្ថែមនូវធុងការពារជម្រាបទឹកគ្រប់លំនៅឋានទាំងអស់។ យើងនឹងផ្ដល់នូវសំណង់ដែលមានការសាងសង់ត្រឹមត្រូវសម្រាប់អតិថិជនរបស់យើងទាំងអស់។”

ជាចុងក្រោយ លោក Ricky Lai បានធានាចំពោះអ្នកវិនិយោគទាំងអស់ ការសាងសង់បុរី ណាឌីមានដំណើរ ការយ៉ាងល្អប្រសើរ ក្រុមហ៊ុន GCC នឹងប្រគល់ឥផ្ទះជូនអតិថិជនតាមកាលកំណត់ដែលមានចែង នៅក្នុង កិច្ចសន្យាទិញលក់។
សម្រាប់ព័ត៌មានលម្អិតអំពីបុរី ណាឌី និងការណាត់ជួបដើម្បីទស្សនាផ្ទះគម្រូ សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ និងតេលេក្រាម 085 887 885 និង Facebook https://www.facebook.com/NADIBYGCC
អំពីក្រុមហ៊ុន ជីស៊ីស៊ី
ក្រុមហ៊ុន GCC គ្រុបមានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ GCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នយើងគឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្ដ៍ឈ្មោះ ល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7រួមមាន ៖ GC City, GC Land, GC Realty, GC Design, GC Management, GC Credit។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី ផ្សារយើង GC Residence ជ្រោយចង្វារ។ ក្រុមហ៊ុនGCCក៏មាន ការិយាល័យ នៅប្រទេសហុងកុង ចិន និងជប៉ុនផងដែរ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានទ្រព្យសកម្មរហូតដល់ លើស3ពាន់លានដុល្លាអាមេរិក និងមានដីសម្រាប់ វិនិយោគ រហូតដល់3000ហិកតា។ យើងប្ដេជ្ញាកសាងសហគ្រាសដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ទន្ទឹមនឹងនេះ យើង នឹងព្យាយាមនាំយកនូវ អ្វីដែលពិសេស និងប្លែកសម្រាប់ប្រជាពលរដ្ឋខ្មែរហើយយើងនឹងធ្វើការតបស្នងដល់ សហគមន៍ ដោយចិត្តសប្បុរស៕


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


