ព័ត៌មានជាតិ
លោកតា ព្រហ្ម ម៉ាញ ចេញទៅព្យាបាលជំងឺនៅអាមេរិករយ:ពេល ១ខែ
ភ្នំពេញ៖ ដូចការគ្រោងទុកទីបំផុតតារាចម្រៀងផ្នែកអាយ៉ៃលោកតា ព្រហ្ម ម៉ាញ និងភរិយាកាលពីយប់ថ្ងៃទី១២ខែមេសាឆ្នាំ២០២២ម្សិលមិញ បានចេញដំណើរទៅសហរដ្ឋអាមេរិកហើយដើម្បីតាមដានសុ ខភាពនិងព្យាបាលជំងឺបន្តទៀតបន្ទាប់ពីការព្យាបា លនៅស្រុកខ្មែរបានធូស្រាលហើយនោះ។

ថ្លែងប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទកាលពីថ្មីៗកន្លងទៅនេះ តារាជើងចាស់ដ៏ល្បីលោកតា ព្រហ្ម ម៉ាញបានបញ្ជាក់ថា ពេលនេះជំងឺរបស់លោក គឺបានធូរស្រាលច្រើនហើយ ក្រោយការសម្រាកនៅមន្ទីពេទ្យជាងកន្លះខែ ដោយសារបញ្ហាជំងឺលើសឈាមនោះ។
លោកតា ព្រហ្ម ម៉ាញ បានបន្តថា «អាការ:ជំងឺខ្ញុំពេលនេះ បានធូរស្រាល និងប្រសើរឡើងវិញហើយ គឺអាចដើរបានដោយខ្លួនឯង និងហូមហារបានដូចធម្មតា។ វិរ:សិល្បករផ្នែកចម្រៀងអាយ៉ៃលោកតាព្រហ្ម ម៉ាញ បានបញ្ជាក់ដែរថា ថ្វីត្បិតពេលនេះជំងឺលោកបានធូរស្រាល និងប្រសើរឡើងវិញពិតមែន ប៉ុន្តែនៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២២ លោកនឹងចេញទៅព្យាបាលបន្តនៅសហរដ្ឋអាមេរិករយ:ពេលប្រមាណជាង១ខែ»។
តាមរយ:ដំណឹងនៃការចេញដំណើរទៅព្យាបាលនៅក្រៅប្រទេសពីសំណាក់តារាកំប្លែង និងចម្រៀងអាយ៉ៃដ៏មានប្រជាប្រិយភាពលោកតា ព្រហ្ម ម៉ាញ នាពេលនេះគេឃើញមានទស្សនិកជនជាច្រើនបានផ្ញើសារជូនពរលោកតា ព្រហ្ម ម៉ាញ គ្រប់ៗគ្នាផងដែរ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


