ជីវិតកម្សាន្ដ
នាយ គ្រឿន រម្លឹកកាលពីក្មេង ឮសំឡេងស្តេចអាយ៉ៃលោកតា ព្រហ្ម ម៉ាញ ដឹងតែសប្បាយ
នាយ គ្រឿន ដែលជាតារាកំប្លែងស្ងួត និងត្រូវជាប្អូនប្រុសបង្កើតរបស់នាយ ពែកមី នោះ បានចេញមុខមកបានរម្លឹកនូវរឿងអតីតកាលរបស់ខ្លួនអំឡុងពេលនៅពីក្មេងៗ ដោយលោកបានបញ្ជាក់ថា ខ្លួនគឺជាអ្នកគាំទ្រវីរសិល្បករអាយ៉ៃដ៏ល្បីគឺលោកតា ព្រហ្ម ម៉ាញ ។ លោកថា នោះឲ្យតែឮសំឡេងស្តេចអាយ៉ៃលោកតា ព្រហ្ម ម៉ាញ តាមមេក្រូដឹងតែសប្បាយអត់ទុក្ខកង្វល់។

ជាការពិតលោកតា ព្រហ្ម ម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាដោយលោកគឺជា ដៃគូចម្រៀងអាយ៉ៃដ៏ស័ក្ដិសមជាមួយអ្នកស្រី នួន សារី ហៅ យាយ យ៉យ។ ម្យ៉ាងទៀតលោកតា ព្រហ្ម ម៉ាញ ក៏ជាវីរសិល្បករផ្នែកចម្រៀងអាយ៉ៃដ៏ប៉ិនប្រសប់ដែលពូកែក្នុងការប្រើប្រាស់នូវសំនួនវោហារសព្ទ ឃ្លោងឃ្លានៃពាក្យពេចន៍ខ្មែរដ៏ពីរោះរណ្តំ និងបែបបង្កប់ន័យជ្រៅថែមទៀតផង។
ដោយឡែក រម្លឹកដល់លោកតា ព្រហ្ម ម៉ាញ ,តារាកំប្លែងនាយ គ្រឿន បានរៀបរាប់ភ្ជាប់រូបភាពថា “តាំងពីឲ្យក្មេងឮសំឡេងតាមេក្រូបុណ្យ ឬមង្គលការស្ដាប់ហើយ សើចសប្បាយមិនថាជិត មិនថាឆ្ងាយមកដល់ពេល នេះលោកតា ព្រហ្ម ម៉ាញ មានព្រះជន្ម ៧៤ឆ្នាំហើយ បងប្អូនក៏មិនខុសពីខ្ញុំដែរ“។

គួរបញ្ជាក់ថា វីរសិល្បករចម្រៀងអាយ៉ៃជើងចាស់លោ កតា ព្រហ្ម ម៉ាញ ក៏ទទួលបានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាគឺជាគោរមងារថា «កិត្តិឧទ្ទេសបណ្ឌិត» កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ កន្លង ទៅ។ លោក ព្រហ្ម ម៉ាញ ជាសិល្បករជើងចាស់មានសំឡេងពីរោះ ពូកែទាំងកំប្លុកកំប្លែង ទាំងសំនួនវោហារ និងការសម្តែងជាដើម។

លោកតា ព្រហ្ម ម៉ាញ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺហើយរូបលោកបានចាប់ផ្តើមចូលវិស័យសិល្បៈនេះតាំងពីឆ្នាំ១៩៧០មកម្ល៉េះដោយកាលនោះ លោកទើបតែមានអាយុ ២០ឆ្នាំប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ ២០២៤នេះ លោក ព្រហ្ម ម៉ាញ បានប្រឡូកក្នុងសិល្បៈប្រមាណជាង ៥០ឆ្នាំ មកហើយ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


