ជីវិតកម្សាន្ដ
នេន ទុំ ប្រកាសផលិតចម្រៀងបន្សល់ទុកស្នាដៃចុងក្រោយដល់វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ
តារាចម្រៀងរ៉េប នេនទុំ បានប្រកាសពីបំណងក្នុងការត្រៀមផលិតបទចម្រៀងដើម្បីបន្សល់ទុកជាស្នាដៃចុងក្រោយក្នុងឆ្នាំ២០២៤ គឺការចាប់ដៃគូចម្រៀងជាមួយគ្នាវិរ:សិល្បករអាយ៉ៃជើងចាស់ គឺនាយ ព្រហ្ម ម៉ាញ ក្នុងនោះ នេនទុំ ក៏បានអំពាវនាវឲ្យមានការចូលរួមគាំទ្រនិងលើកទឹកចិត្តពីមហាជនផងដែរ។

ក្នុងដំណើរទៅជួបសួរសុខទុក្ខដោយផ្ទាល់ជាមួយតារាពហុជំនាញល្បីឈ្មោះលោក ព្រហ្ម ម៉ាញ តារាប្រុស នេន ទុំបានបង្ហោះភ្ជាប់ខ្លឹមសារថា មានឆ្ងល់ទេ? ហេតុអី្វបាត់ពូ ព្រហ្ម ម៉ាញ ពីសិល្ប: Share ផង បងប្អូន នេន ទុំ និង ព្រហ្ម ម៉ាញ ក្រែងបានសល់ស្នាដៃថ្មីបន្តទៀត។ នេន ទុំ បានបញ្ជាក់ថា លោកនិងវិរ:សិល្បករអាយ៉ៃ លោក ព្រហ្ម ម៉ាញ ត្រៀមពួតដៃគ្នាដើម្បីបន្សល់ទុកស្នាដៃមុនតារាជើងចាស់រូបនេះចូលនិវត្តន៍ពីសិល្ប:។
នេន ទុំ បានឲ្យដឹងថា «មានការចាប់អារម្មណ៍ទេបងប្អូនថា មួយរយ:នេះបាត់មុខតារាចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ ពីសិល្ប:? រីឯគាត់មានអារម្មណ៍ថា គាត់ចាស់ហើយគាត់ក៏នឿយណាស់ដែរគឺចង់សម្រាកពីអាសិល្ប: ប៉ុន្តែឱកាសដ៏ល្អពេលនេះបានមកដល់ ខ្ញុំបានមកដល់ផ្ទ:គាត់ហើយខ្ញុំក៏បានសុំគាត់ ដើម្បីបន្សល់ស្នាដៃមួយទៀតសម្រាប់ឆ្នាំ២០២៤ ដូច្នេះគាត់ក៏បានផ្តល់ឱកាសចុងក្រោយសម្រាប់ខ្ញុំគឺការចាប់ដៃគូចម្រៀងជាមួយគ្នា»។


ជាមួយគ្នានេះដែរ តារាចម្រៀងរ៉េប នេន ទុំ ក៏បានស្នើសុំឲ្យមហាជនចូលរួមគាំទ្រនិងចែករំលែកដំណឹងខាងលើនេះដើម្បីបានដល់មហាជន និងបណ្តាស្ព័នស័រក្នុងការសហការឧបត្ថម្ភក្នុងការផលិតបទចម្រៀងនេះឡើង។ មិនតែប៉ុណ្ណោះលោកក៏សង្ឃឹមថា នឹងមានការចូលរួមគាំទ្រស្នាដៃបទចម្រៀងដែលជាការច្រៀងរួមគ្នាជាមួយលោក ព្រហ្ម ម៉ាញ ដែលត្រៀមនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


