Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រៀបចំការប្រឡងប្រណាំង អារាមមេត្រីបរិស្ថាន ជាលើកដំបូង

បានផុស

នៅ

ក្រសួងបរិស្ថានសហការជាមួយក្រសួងធម្មការ និងសាសនា នឹងរៀបចំ “ការប្រឡងប្រណាំងអារាមមេត្រីបរិស្ថាន ឆ្នាំ២០២២” ជាលើកដំបូង ដើម្បីលើកម្ពស់កែលម្អ និងអភិវឌ្ឍន៍ ទីអារាមឱ្យមានសោភណ្ឌភាពស្រស់ស្អាតថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានដែលទើបទទួលបាននៅថ្ងៃទី២៧ ខែមេសានេះបានឱ្យដឹងថា ក្រសួងសូមប្រគេន និងជម្រាបជូន ព្រះចៅអធិការវត្ត និងគណៈគ្រប់គ្រងអារាមសាសនាទាំងអស់ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់ការចូលរួមរបស់អារាមសាសនាទាំងអស់ឱ្យប្រតិបត្តិសកម្មភាពមេត្រីបរិស្ថាន ក្រសួងបរិស្ថាន ដោយមានការសហការជាមួយក្រសួងធម្មការ និងសាសនា នឹងរៀបចំ “ការប្រឡងប្រណាំងអារាមមេត្រីបរិស្ថាន ឆ្នាំ២០២២”។

ក្រសួងបរិស្ថាន បានបន្តថា ការប្រឡងប្រណាំងនេះនឹងជូនដំណឹង និងទទួលពាក្យប្រឡងប្រណាំង ចាប់ពីខែមេសា ដល់ ខែមិថុនា ឆ្នាំ២០២២។ ការពិនិត្យ និងចុះវាយតម្លៃដោយគណៈកម្មការអន្តរក្រសួង ក្នុងខែកក្កដា-សីហា ឆ្នាំ២០២២ ហើយពិធីប្រកាសជ័យលាភីអារាមមេត្រីបរិស្ថាន ក្នុងខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា ការប្រឡងប្រណាំងអារាមមេត្រីបរិស្ថាន ឆ្នាំ២០២២ នឹងជួយលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា និងបរិស្ថាន ពិសេសនឹងជួយជំរុញឱ្យវត្តអារាមនីមួយៗខិតខំប្រឹងប្រែងសម្អាត កែលម្អ និងអភិវឌ្ឍន៍ឱ្យមានការរីកចម្រើន និងកាន់តែមានសោភណ្ឌភាពស្រស់ស្អាតថែមទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម