Connect with us

ព័ត៌មានជាតិ

សមាគមបញ្ជូនពលករ សាទរចំពោះការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញ

បានផុស

នៅ

ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានសម្តែងនូវការសាទរចំពោះភាគីថៃ ដែលបានបើកច្រកព្រំដែនអន្តរជាតិមួយចំនួនឡើងវិញ ដែលនឹងជួយសម្រួលដល់ការបញ្ជូនពលករ ទៅធ្វើការនៅប្រទេសថៃ កាន់តែមានភាពងាយស្រួលថែមទៀត។ បន្ទាប់ពីប្រទេសថៃ បានជួបការរាត​ត្បាតជំងឺកូវីដ-១៩ធ្ងន់ធ្ងរ បានធ្វើឲ្យប្រទេសនេះសម្រេចបិទព្រំដែនជាលក្ខណៈឯកតោភាគី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ប៉ុន្តែបានចាប់ផ្តើមទទួលពលករឡើងវិញ ចាប់ពីដើមខែមករាឆ្នាំ ២០២២កន្លងទៅនេះ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី ១ ខែឧសភានេះថា ជារួមការបើកច្រកព្រំដែនឡើងវិញ ពីសំណាក់អាជ្ញាធរថៃនេះ មិនត្រឹមតែជួយធ្វើឲ្យសេដ្ឋកិច្ច មានការដំណើរការឡើងវិញប៉ុណ្ណោះទេ ថែមទាំងជួយបង្កលក្ខណៈងាយស្រួល ក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ជាងបច្ចុប្បន្នដែលច្រកបិទ ហើយការចេញចូលមានការលំបាក។

លោក អន ប៊ុនហាក់ បានរំលឹកថា កម្ពុជាបានចាប់ផ្តើមបញ្ជូនពលករស្របច្បាប់ ទៅធ្វើការនៅប្រទេសថៃឡើងវិញ កាលពីដើខែមករា ឆ្នាំ ២០២២កន្លងទៅនេះ ដោយបញ្ជូនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទល់នឹងខេត្តស្រះកែវ។

ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២២នេះតទៅ រាជរដ្ឋាភិបាលថៃ បានចេញលិខិតអនុញ្ញាតឲ្យភ្ញៀវទេសចរ អាចធ្វើដំណើរចេញ-ចូលប្រទេសខ្លួនបាន តាមច្រកទ្វារព្រំដែនចំនួន ២ នៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក ស្រុកអារញ្ញ ខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន ស្រុកខ្លងហាត ខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប៉ុន្តែត្រូវអនុវត្តតឹងរឹង តាមវិធានការបង្ការជំងឺកូវីដ-១៩។

សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលជាអាជីវករលក់ដូរនៅផ្សាររុងខ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរ​ថៃ នៅមិនទាន់អនុញ្ញាតឲ្យចេញ-ចូលបាននៅឡើយទេ ពោលការអនុញ្ញាតនេះ អនុវត្តបានតែចំពោះ​ភ្ញៀវទេសចរ ដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន ព្រមទាំងមានបណ្ណចាក់វ៉ាក់សាំងជាដើម។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានបានស្វាគមន៍ការបើកច្រកព្រំដែនឡើងវិញ និងរីករាយសហការជាមួយភាគីថៃ ព្រោះកន្លងមក កម្ពុជាមិនដែលបានបិទព្រំដែនទេ គឺមានតែភាគីថៃទេជាអ្នកបិទ ដោយសារមានការរាតត្បាតធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩។

លោកអភិបាលរងខេត្ត បានបន្ថែមថា កន្លងមកច្រកទ្វារអន្តរជាតិដូង និងច្រកទ្វារអន្តរជាតិគីឡូ ១៣(ភ្នំដី) ស្ថិតតក្នុងស្រុកសំពៅលូន ច្រកទ្វារអន្តរជាតិខៅឌីន ស្ថិតនៅឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ អនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ ដឹកជញ្ជូនចេញចូលនូវទំនិញប៉ុណ្ណោះ ដោយឲ្យមានអ្នកគ្រប់គ្រងរថយន្ត និងអ្នកនៅប្រចាំក្នុងរថយន្តដឹកជញ្ជូនទំនិញមិនឲ្យលើស ២នាក់ ជា​រៀង​រាល់ថ្ងៃ ដោយត្រូវអនុវត្តតាមវិធានការ នៃការការពាររោគឆ្លងកូវីដ-១៩។

លោកអភិបាលរងខេត្ត បានបន្តដឹងទៀតថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិឡើងវិញ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋប្រទេសទាំងពីរ អាចធ្វើដំណើរទៅធ្វើការការទៅវិញទៅមក បានងាយស្រួល ពិសេសប្រជាពលរដ្ឋដែលមានបំណងទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសថៃ ខណៈបច្ចុប្បន្ននេះ មានតែការធ្វើដំណើរតាមផ្លូវអាកាសប៉ុណ្ណោះ ព្រោះតាមផ្លូវគោកត្រូវបានបិទទាំងស្រុង។

លោក អន ប៊ុនហាក់ បានបន្ថែមទៀតថា ការបើកច្រកព្រំដែនដ៏សំខាន់នេះឡើងវិញ ក៏នឹងជួយឲ្យកម្ពុជាអាចបញ្ជួនពលករទៅថៃ បានកាន់តែច្រើនថែមទៀត ខណៈនាពេលខាងមុខនេះ អាជ្ញាធរថៃនឹងលែងតម្រូវឲ្យពលករខ្មែរ ទៅធ្វើការដោយស្របច្បាប់ ធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃដូចមុនទៀតហើយ ពោលគឺគ្រាន់តែធ្វើតេស្តរហ័សប៉ុណ្ណោះ។ ក្នុងករណីអវិជ្ជមាន នឹងអាចចូលទៅធ្វើនៅតាមរោងចក្រតែម្តង។

លោកបានបញ្ជាក់ថា ការលើកលែងការធ្វើចត្តាឡីស័កនេះ វានឹងជួយកាត់បន្ថយការចំណាយដ៏ធំរបស់និយោជកថៃ ក្នុងការទទួលយកពលករម្នាក់ប្រមាណ ១ម៉ឺនបាត ប្រហាក់ប្រហែល ៣០០ដុល្លារ និងជួយជំរុញឲ្យនិយោជកថៃ បង្កើនចំនួនក្នុងការទទួលយកពលករខ្មែរ ដោយរំពឹងថា នឹងអាចបញ្ជួនទៅក្នុង ១ខែពី ១ម៉ឺននាក់ ទៅ ១ម៉ឺន ៥ពាន់នាក់។

យ៉ាងណាក៏ដោយលោក អន ប៊ុនហាក់ បានបញ្ជាក់បន្ថែមថា ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័ស ដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានឆ្លងជំងឺកូវីដ-១៩ដដែល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម