ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ឯកភាព កិច្ចសហការលើការជួយជនអនាថា និងការចិញ្ចឹមកូនបែបវិជ្ជមាន នៅកម្ពុជា
ថ្នាក់ដឹកនាំនាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្វាគមន៍និងសាទរទាំងស្រុងចំពោះអង្គការទស្សនៈពិភពលោកតំបន់ភ្នំពេញ នូវកិច្ចសហការលើការជួយជនអនាថា និងការចិញ្ចឹមកូនបែបវិជ្ជមាននៅកម្ពុជា។

នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណៈពេលជួបជាមួយលោក ជា សុភាព ប្រធានអង្គការទស្សនៈពិភពលោកតំបន់ភ្នំពេញ ក្នុងកិច្ចប្រជុំពិភាក្សាលើផែនការសហការលើការជួយជនអនាថា និងការចិញ្ចឹមកូនបែបវិជ្ជមាននៅបន្ទប់ព្រះសីហនុនៃនាយកដ្ឋានសុខុមាលភាពសង្គមកាលពីម្សិលមិញ។


លោក ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃអគ្គនាយកដ្ឋានបច្ចេកទេសបានថ្លែងថា កិច្ចជំនួបជាមួយលោក ជា សុភាព ប្រធានអង្គការទស្សនៈពិភពលោកតំបន់ភ្នំពេញ គឺបានផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់មួយ ដើម្បីពិភាក្សាលើផែនការសហការលើការជួយជនអនាថា និងការចិញ្ចឹមកូនបែបវិជ្ជមាន ហើយក៏ស្របទៅនឹងទិសដៅក្រសួងសង្គមកិច្ច បានអនុវត្តជារៀងរហូតមកក្រោយមានគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


