ព័ត៌មានជាតិ
ពាណិជ្ជករកម្ពុជាគួរចូលរួមតាំងពិព័រណ៍នៅទីក្រុងសេអ៊ូល បើចង់នាំចូលផលិតផលទៅកូរ៉េ
ក្រសួងពាណិជ្ជកម្មបានណែនាំដល់ពាណិជករកម្ពុជា គួរដាក់ពាក្យចូលរួម “ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២” ប្រសិនបើចង់នាំចូលផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារប្រទេសកូរ៉េ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលទើបទទួលបាននៅរសៀលថ្ងៃនេះ បានឱ្យដឹងថា សមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association – KOIMA) នឹងរៀបចំពិព័រណ៍ ទំនិញនាំចូលកូរ៉េ ឆ្នាំ២០២២ ក្រោមប្រធានបទ “ត្រឡប់មកធ្វើជំនួញវិញ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍ COEX ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ក្រសួងបានបន្តថា ព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលកូរ៉េនេះ គឺជាមូលដ្ឋាននៃការចាប់ផ្តើមឡើងវិញសកម្មភាពទីផ្សារនាំចូលរបស់កូរ៉េ បន្ទាប់ពីវិបត្តិកូវីដ-១៩ និងជាពិសេសដើម្បីបង្កើនទំនាក់ទំនងរវាងក្រុមហ៊ុននាំចេញបរទេស និងក្រុមហ៊ុននាំចូលកូរ៉េ ដោយជំរុញការនាំចេញទំនិញរបស់បរទេសទៅកាន់ទីផ្សារកូរ៉េ។ ព្រឹត្តិការណ៍នេះគឺជាចំណែកមួយនៃពិពិធកម្មទីផ្សារ និងភាពជាដៃគូសម្រាប់អ្នកចូលរួមផងដែរ។
ក្រសួងបានបន្តថា ក្រសួងពាណិជ្ជកម្មក្នុងនាមអ្នកសម្របសម្រួលជូនស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ សូមអញ្ជើញ ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់នាំចូលផលិតផលរបស់ខ្លួនក្នុងទីផ្សារប្រទេសកូរ៉េ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកូរ៉េ សូមទាក់ទង Mrs. Rechal Hwang អនុប្រធានផ្នែកទំនាក់ទំនងអន្តរជាតិរបស់ KOIMA ឬតាមរយៈអ៊ីម៉ែល [email protected] ឬទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មន្រ្តីសម្របសម្រួលលោក សាន ភិរុណ តាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១ ឬអ៊ីម៉ែល [email protected] ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


