ព័ត៌មានជាតិ
កម្ពុជាមិនទាន់បញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសតាមរដូវកាលនៅឡើយទេ
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាល ទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ ព្រោះក្រសួងត្រូវការពេលវេលាបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ជាមុនសិន។

លោករដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋសូមកុំមានការភ័ន្តច្រឡំ និងជឿតាមការឃោសនារបស់ជនខិលខូច ជៀងវាងការខាតបង់ថវិកា និងពេលវេលា។
នៅក្នុងសេចក្ដីជូនដំណឹងមួយចុះកាលពីយប់ថ្ងៃទី១២ឧសភា លោក បណ្ឌិត អ៊ិត សំហេង បានបន្តថាកន្លងមកក្រសួងបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលបានលើកឡើងថា មានជនខិលខូចមួយចំនួនទាំងជនជាតិខ្មែរ និងជនបរទេសដែលជ្រកក្រោមស្លាកសាលាភាសា អង្គការ និងសមាគមផ្សេងៗ បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថាអាចបញ្ជូនទៅធ្វើការតាមរដូវកាល នៅក្រៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

លោករដ្ឋមន្ត្រីបានបន្តទៀតថា កន្លងមកក្រសួងក៏ធ្លាប់ទទួលបានការស្នើសុំឱ្យមានកិច្ចសហការលើការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសតាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា ការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួន ដូចជា មិនទាន់មានយន្តការសមស្រប និងច្បាស់លាស់ ការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់ មិនសមស្របនឹងប្រាក់ចំណូលដែលទទួលបាន ហើយលក្ខខណ្ឌការងារនៅមិនទាន់ត្រូវបានធានា និងការពារដោយបទដ្ឋានគតិយុត្តនៃប្រទេសទទួលនៅឡើយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាករណីមានកិច្ចព្រមព្រៀងលើការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសជាមួយប្រទេសណាមួយនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងជាសាធារណៈ។ ដូច្នេះសូមប្រជាពលរដ្ឋ សាធារណជន ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់កុំមានការភ័ន្តច្រឡំ និងជឿតាមការឃោសនារបស់ជនខិលខូចទាំងនោះ ជៀងវាងការខាតបង់ថវិកា និងពេលវេលា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


