Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញប្រាប់រោគសញ្ញា​ អ្នកកើត​ជំងឺ​ផ្លូវចិត្ត

បានផុស

នៅ

មន្ត្រីជំនាញជាតិនិងអន្តរជាតិបានបង្ហាញពីផលវិបាក និងដំណោះស្រាយនានានៃជំងឺផ្លូវចិត្ត​ដើម្បីឱ្យអ្នក​មាន​ជំងឺ​នេះរស់នៅ​ប្រកប​ដោយ​សេចក្តីសុខនៅក្នុងក្រុមគ្រួសារ។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលបទដ្ឋានអប្បបរមា សម្រាប់ការប្រឹក្សាយោបល់ជាមូលដ្ឋានដល់ស្រ្តី និងក្មេងស្រីរងគ្រោះដោយសារ​អំពើហិង្សា ទាក់ទងយេនឌ័រនិងក្នុងការគ្រប់គ្រងភាពតានតឹងនៅព្រឹកមិញនេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានមានប្រសាសន៍ថា ជំងឺផ្លូវចិត្តមិនមែនជាជំងឺអរូបី (មន្តអាគម ខ្មោចព្រាយ) ជំងឺនេះអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ នៃភេទទាំងពីរ និងគ្រប់ស្រទាប់វណ្ណៈ។

ការសិក្សាថ្មីមួយនៅសហរដ្ឋអាមេរិក ចុះផ្សាយកាលពីថ្ងៃទី៤ ឧសភាកន្លងទៅបានបង្ហាញលទ្ធផលថា អ្នកដែលតែងតែមានជំងឺផ្លូវចិត្ដច្រើនដូចជា ជំងឺបាក់ទឹកចិត្ដ ជំងឺថប់បារម្ភជាដើមនោះ គឺងាយនឹងវិវត្ដឲ្យកើតទៅជាជំងឺរ៉ាំរ៉ៃច្រើនប្រភេទ។ ជាក់ស្ដែងផ្នែកស្មារតី និងខួរក្បាលគឺមានតួនាទីយ៉ាងសំខាន់ បញ្ជាដឹកនាំរាងកាយឲ្យធ្វើចលនាជាប្រចាំថ្ងៃ ដូច្នេះការដែលខួរក្បាលរបស់យើងរវល់នឹងគិតរឿងពិបាកចិត្ដច្រើន ធុញថប់ច្រើន ក៏ដូចជាស្ពាយជំងឺបាក់ទឹកចិត្ដទៀតនោះ គឺជាមូលហេតុចំបងឈានទៅរកការកើតមានជំងឺរ៉ាំរ៉ៃផ្សេងទៀតក្នុងរាងកាយ ខណៈនៅប្រទេសកម្ពុជាបញ្ហាផ្លូវចិត្តដែលកើតមានច្រើនជាងគេគឺជំងឺធ្លាក់ទឹកចិត្តនិងជំងឺថប់បារម្ភ។

លោក ឯម ច័ន្ទមករា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា «យើងមិនគួររើសអើងចំពោះអ្នកជំងឺផ្លូវចិត្តឡើយ ព្រោះជំងឹផ្លូវចិត្តមិនមែនជាជំងឺឆ្លងឡើយ តែទាមទារឲ្យបុគ្គលគ្រប់រូបចេះតាមដាន និងថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនជាប្រចាំ»។

ជំងឺផ្លូវចិត្ត គឺជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវកាយ ដែលស្តែងចេញពីភាពរ៉ាំរ៉ៃនៃជំងឺផ្លូវចិត្តរួមមាន៖ ជំងឺក្រពះពោះវៀន ជំងឺវិបត្តិសរសៃឈាមបេះដូង និងជំងឺប្រពន្ធ័ប្រសាទជាដើម។ តាមការស្រាវជ្រាវជំងឺផ្លូវចិត្តនេះ បណ្តាលមកពីកត្តាជីវសាស្ត្រ ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃសារធាតុគីមីហៅថាណឺរ៉ូត្រែនស្មីក្នុងកោសិកាខួរក្បាល ជាពិសេសគឺជាតិសេរ៉ូតេនីន អេពីណេហ្រ្វីននិងដូប៉ាមិន។ ការថយចុះនៃសារធាតុសេរ៉ូតេអ៊ីនធ្វើឲ្យមានអារម្មណ៍មិនល្អ អារម្មណ៍មិននឹងនរ គេងមិនលក់ មិនចង់បរិភោគ ក្រៀមក្រំជាដើម។ ទន្ទឹមនេះ កត្តាចិត្តសាស្ត្រទាក់ទងលើស្មារតីរបស់អ្នកជំងឺផ្ទាល់ដូចជា៖ ភាពមិនពេញចិត្តអ្វីដែលខ្លួនមាន ឆាប់ខឹង តែងតែគិតអវិជ្ជមាន ខ្វល់ខ្វាយច្រើនជាដើម។ ក្រៅពីនេះ កត្តាសង្គម មានដូចជា៖ ការរស់នៅក្នុងបរិយាកាសសង្គមមិនល្អ ការរស់នៅជាមួយភាពភ័យខ្លាច ឬរស់នៅក្នុងគ្រួសារ ដែលមានអំពើហឹង្សាជាដើម សុទ្ធតែជាកត្តាដែលអាចធ្វើឱ្យមានជំងឺផ្លូវចិត្តកើតមានឡើង។

លោក ខុនន័រ ហ្វយ លេខាទី២នៃស្ថានទួតអូស្ត្រាលីប្រចាំនៅកម្ពុជាបានមានប្រសាសន៍ឱ្យដឹងដែរថា បញ្ហាសុខភាពផ្លូវចិត្ត ជារឿយៗត្រូវបានព្រងើយកន្តើយ ឬដោយចេតនាទុកមួយឡែក ជារឿយៗមានការយល់ខុស ឬប៉ាន់ស្មានមិនដល់។ មនុស្សជាច្រើននៅតែមានអារម្មណ៍មិនស្រួលជាមួយនឹងបញ្ហានេះ ហើយចូលចិត្តនៅឱ្យឆ្ងាយពីវា។

លោកបានបន្តថា ទោះជាយ៉ាងណាក៏ដោយ យើងគួរតែដឹងថាបញ្ហាសុខភាពផ្លូវចិត្តដូចជាការថប់បារម្ភ និងការធ្លាក់ទឹកចិត្តកំពុងប៉ះពាល់ដល់យើងភាគច្រើន ហើយក្នុងជីវិតរបស់យើង យើងទំនងជាប្រឈមមុខនឹងបញ្ហាបែបនេះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើង។

លោកបានបន្តទៀតថា« វាពិតជាល្អណាស់ដែលអ្នកអាចរៀនថ្ងៃនេះពីក្រុមអ្នកជំនាញពី TPO។ ដូចដែលអ្នកបានដឹងហើយថា TPO គឺជាដៃគូអនុវត្ត ACCESS មួយដែលគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី។ TPO បានបើកវគ្គបណ្តុះបណ្តាលជាច្រើនដែលផ្តោតលើអាជ្ញាធរមូលដ្ឋាន និងអ្នកផ្តល់សេវាដើម្បីគាំទ្រការផ្តល់ការប្រឹក្សាប្រកបដោយគុណភាពដល់ស្ត្រីដែលរួចរស់ពីអំពើហិង្សា។ យើងបានសង្កេតរួចហើយនូវការផ្លាស់ប្តូរសំខាន់ៗមួយចំនួននៅក្នុងវិធីដែលអ្នកផ្តល់សេវា ផ្អែកលើសហគមន៍កំពុងឆ្លើយតបទៅនឹងករណីអំពើហិង្សាក្នុងលក្ខណៈដែលផ្តោតលើស្ត្រី និងផ្អែកលើសិទ្ធិ»។

លោក ឯម ច័ន្ទមករា បានបញ្ជាក់បន្ថែមថា ជំងឺផ្លូវចិត្តត្រូវការចំណាយពេលយូរក្នុងការព្យាបាល ត្រូវមានការចូលរួមជាមួយអ្នកជំងឺផ្ទាល់ ក្រុមគ្រួសារ គ្រូពេទ្យ អ្នកចិត្តសាស្ត្រ និងបុគ្គលិកសង្គមកិច្ច។ ប្រសិនបើមិនបានព្យាបាលជំងឺផ្លូវចិត្ត នោះ អាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ការប្រកបការងារ និងទំនាក់ទំនងក្នុងសង្គម។ ដូចនេះការជួយរកដំណោះស្រាយសម្រាប់បញ្ហាអ្នកជំងឺផ្លូវចិត្ត ការផ្តល់ប្រឹក្សាល្អៗ ការលើកទឹកចិត្ត ការណែនាំឲ្យគិតវិជ្ជមានសម្រាប់ការបន្តការរស់នៅរាល់ថ្ងៃផ្សេងៗគឺជាចូលរួមព្យាបាលដ៏ល្អសម្រាប់អ្នកជំងឺផ្លូវចិត្ត។

លោករដ្ឋលេខាធិការបានឱ្យដឹងទៀតថា វិធីដែលល្អបំផុតចៀសវាងការកើតឡើងនូវជំងឺផ្លូវចិត្តនេះគឺកើតចេញពីខ្លួនយើងម្នាក់ៗតែម្តង ពោលគឺត្រូវមានការពេញចិត្តនូវអ្វីដែលខ្លួនឯងមាន ចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងក្នុងស្ថានភាពនានាប្រចាំថ្ងៃ ចេះផ្តល់តម្លៃដល់អ្នកដទៃលើអ្វីដែលគេមាន ត្រូវចេះស្រឡាញ់និងសាទរនូវអ្វីដែលអ្នកដទៃមាន ឬធ្វើបាន មិនត្រូវមានអារម្មណ៍អវិជ្ជមានចំពោះអ្នកជុំវិញខ្លួន មិនត្រូវដាក់សម្ពាធសម្រាប់ខ្លួនឯងឬក្រុមគ្រួសារពេកទេ ឬមិនត្រូវកំណត់គោលដៅក្នុងជីវិតរបស់ខ្លួនឲ្យហួសហេតុពេក ត្រូវមានតុល្យភាពរវាងការងារ ការសម្រាក និងត្រូវចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារនៅក្នុងជីវិតប្រចាំថ្ងៃជាដើម។

ទន្ទឹមនេះ ការផ្លាស់ប្តូរការគិតអវិជ្ជមានមកគិតវិជ្ជមានវិញ គឺជាកត្តាមួយសម្រាប់ជួយយើងក្នុងការការពារ ជំងឺផ្លូវចិត្តផងដែរ។

លោកសូមលើកទឹកចិត្តឱ្យមានការស្វែងរកការព្យាបាលជំងឺផ្លូវចិត្ត សម្រាប់អ្នកដែលកើតជំងឺផ្លូវចិត្ត ដើម្បីវេជ្ជបណ្ឌិតឯកទេសអាចជួយព្យាបាលជំងឺនេះជាសះស្បើយ ព្រោះការព្យាបាលបានត្រឹមត្រូវនិងទាន់ពេលវេលាអាចកាត់បន្ថយពេលវេលានិងថវិកា។

ជាមួយគ្នានេះដែរ លោកក៏សូមលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីផ្នែកសុខភាពផ្លូវចិត្តដល់ប្រជាជនក្នុងសហគមន៍ ពិសេសសម្រាប់អ្នកមានពិការភាព ព្រោះថាការយល់ដឹងពីបញ្ហាផ្លូវចិត្តនឹងឲ្យយើងអាចស្វែងរកការព្យាបាលបានទាន់ពេល រកការជួយពីអ្នកចិត្តសាស្ត្រ ដើម្បីដោះសា្រយបញ្ហាកុំឲ្យកាន់តែធ្ងន់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម