Connect with us

ព័ត៌មានអន្ដរជាតិ

តើមហាមិត្ត រុស្ស៊ី ណាខ្លះប្រកាសមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាព អ៊ុយក្រែន?

បានផុស

នៅ

ប្រទេសស្វីសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ហើយប្រទេសជាង ១៦០ ត្រូវបានអញ្ជើញឲ្យចូលរួម ខណៈរុស្ស៊ីមិនមានគម្រោងហោះទៅនោះទេ បើទោះបីជាមានការអញ្ជើញឲ្យចូលរួមក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា រហូតមកដល់ពេលនេះ ក៏មានប្រទេសមួយចំនួនផងដែរប្រកាសមិនចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំនៅទីក្រុង Lucerne ប្រទេសស្វីស ជាពិសេសគឺមហាមិត្តរបស់រុស្ស៊ីតែម្ដងដែលមានដូចជា ចិន ប្រេស៊ីល និងអារ៉ាប៊ីសាអូឌីតជាដើម ដោយសារតែអវត្តមានរបស់តំណាងរដ្ឋាភិបាលទីក្រុងមូស្កូដែលជាភាគីនៃជម្លោះ ។

ក្រសួងការបរទេសចិនបានបញ្ជាក់កាលពីចុងខែឧសភាថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមិនហោះទៅចូលរួមក្នុងកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនដែលនឹងរៀបចំឡើងនៅប្រទេសស្វីសនាពាក់កណ្ដាលខែមិថុនានេះឡើយ ខណៈដើមចមនោះ ដោយសារតែរុស្ស៊ីដែលជាភាគីជម្លោះដោយផ្ទាល់ជាមួយអ៊ុយក្រែន គឺមិនត្រូវបានអញ្ជើញចូលរួម បើទោះបីជាទីក្រុងមូស្គូតែងតែបញ្ជាក់ពីជំហរចរចារកសន្តិភាពក៏ដោយ ។

ស្របពេលជាមួយគ្នានេះ មហាមិត្តរុស្ស៊ីមួយទៀតគឺប្រទេសអារ៉ាប៊ីសាអូឌីតក៏ប្រកាសមិនចូលរួមក្នុងកិច្ចប្រជុំស្ដីពីសន្តិភាពអ៊ុយក្រែនដូចគ្នាទៅនឹងប្រទេសចិនដែរ ។ រដ្ឋាភិបាលប្រទេសស្ដេចប្រេងមួយនេះនឹងមិនហោះទៅទីក្រុង Lucerne ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយនេះឡើយ ខណៈឫសគល់នោះក៏មិនខុសពីទីក្រុងប៉េកាំងនោះដែរ គឺដោយសារតែមិនមានតំណាងចូលរួមពីសំណាក់ប្រទេសរុស្ស៊ី ។

ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹកកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក រុស្ស៊ីតែងតែបង្ហាញពីការត្រៀមខ្លួនក្នុងការចរចារកសន្តិភាពជាមួយអ៊ុយក្រែន ហើយជាក់ស្ដែងគណៈប្រតិភូភាគីជម្លោះទាំងពីរក៏បានធ្វើកិច្ចចរចាជាច្រើនលើកច្រើនសារទាំងនៅក្នុងប្រទេសបេឡារុស និងនៅតួកគី ប៉ុន្តែកិច្ចចរចាទាំងអស់សុទ្ធតែមិនទទួលបានផ្លែផ្កាណាមួយឡើយ ខណៈរដ្ឋាភិបាលទីក្រុងកៀវថែមទាំងបានចេញច្បាប់ហាមឃាត់ការចរចាសន្តិភាពបន្ថែមទៀតផងដែរ ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនដែលស្នើរៀបចំឡើងដោយលោកប្រធានាធិបតី Volodymyr Zelensky នៅប្រទេសស្វីសមានគោលបំណងកសាងរូបមន្តសន្តិភាពសម្រាប់អ៊ុយក្រែនដូចជា ការដកទ័ពរុស្ស៊ីចេញពីទឹកដីរបស់អ៊ុយក្រែន ការ​ដោះដូរ​អ្នកទោស​ជាមួយ​រុស្ស៊ី បញ្ហាថាមពល និង​សន្តិសុខ​នុយក្លេអ៊ែរ ក៏ដូចជាការ​បញ្ជូន​កុមារ​ទៅកាន់ប្រទេស​រុស្ស៊ី​វិញជាដើម ខណៈកិច្ចប្រជុំនោះទៀតសោតក៏រួមមានសំណើផ្សេងៗផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ សេតវិមានបញ្ជាក់មូលហេតុ លោក បៃដិន មិនទៅចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

UN៖ សម្ដេចតេជោ នាំឱ្យកម្ពុជាមានសន្តិភាពហើយ ថែមទាំងផ្ដល់សន្តិភាពដល់ប្រទេសក្នុងពិភពលោក តាមរយៈការបញ្ជូនកងទ័ពមួកខៀវ

បច្ចេកវិទ្យា២២ នាទី មុន

របាយការណ៍របស់ក្រុមហ៊ុនVisa សង្កេតឃើញការឆបោកតាមប្រព័ន្ធអនឡាញទូទាំងសកលលោក ហាក់មានការកើនឡើង ដែលអាចបង្ករផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងអាជីវករ  ពិសេសប្រភេទ Ransomware ឬ ​ការវិនិយោគឆបោក (Pig butchering) ជាដើម

សេដ្ឋកិច្ច២៤ នាទី មុន

តម្លៃជ្រូករស់ផ្ដើមធ្លាក់ចុះបន្តិច ដែលនាំឱ្យកសិករប្រឈមការខាតបង់

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

តៃវ៉ាន់ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ ធ្វើត្រាប់តាមសមរភូមិជាក់ស្តែងជាមួយចិន​

ព័ត៌មានជាតិ៣៧ នាទី មុន

រដ្ឋបាលរាជធានី អំពាវនាវឲ្យសិល្បករសិល្បការិនីចូលរួមសម្តែងក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី៥សីហា

Sokha Hotels

ព័ត៌មានពេញនិយម