ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃម្នាក់ទៀត បាញ់សម្លាប់ខ្លួន ដោយសារបញ្ហាផ្លូវចិត្ត ធុញថប់នឹងការងារ
មន្ត្រីប៉ូលិសថៃម្នាក់ទៀត បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួន នៅក្នុងរថយន្ត ខណៈការស៊ើបអង្កេតបង្ហាញថា ការសម្រេចចិត្តបញ្ចប់ជីវិតនេះគឺដោយសារ គាត់មានបញ្ហាផ្លូវចិត្តធុញថប់នឹងការងារ ដែលនេះគូសបញ្ជាក់ពីវិបត្តិសតិអារម្មណ៍កាន់តែយ៉ាប់យ៉ឺនទៅៗនៅក្នុងប្រទេសថៃ។

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី១៩ខែសីហាឆ្នាំ២០២៥, មន្ត្រីប៉ូលិសរូបនេះគឺជាវរសេនីយ៍ទោ Phitak Fansuk នៅផ្នែកស៊ើបអង្កេត ប្រចាំប៉ុស្តិ៍ Ban Klang នៃខេត្ត Phetchabun។
គាត់ត្រូវបានគេឃើញស្លាប់ក្នុងរថយន្ត Ford ពណ៌ស នៅឯហាងមួយក្នុងឃុំ Ban Klang ស្រុក Lom Sak នៃខេត្តនេះ។ សមត្ថកិច្ចក៏ប្រទះឃើញកាំភ្លើងខ្លីមួយដើម នៅក្បែរសពរបស់គាត់ផងដែរ។
ហេតុការណ៍នេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទាហានថៃ បើកការបាញ់ប្រហារលើពលរដ្ឋក្នុងខេត្តសុរិន្ទ រួចធ្វើអត្ថឃាតខ្លូនឯងនៅក្នុងព្រៃ ដោយសារតែទាហានរូបនោះ ក៏មានជំងឺផ្លូវចិត្តនិងធុញថប់អារម្មណ៍ដូចគ្នានេះដែរ។

ទាហានថៃឈ្មោះ Ratthaphum Thepsiri មកពីកងពលថ្មើរជើងលេខ១៦២៣ បានបើកការបាញ់រះនៅក្នុងស្រុក កាប់ឆឹង នៃខេត្តសុរិន្ទ ដោយបណ្តាលឲ្យអ្នកភូមិ ២នាក់រងរបួស។
រូបគេបានចាប់ទាញកាំភ្លើង M16 មួយដើមនិងគ្រាប់មួយចំនួន ចេញពីប៉ុស្តិយាមទាំងកណ្តាលអធ្រាត្រដោយគ្មានការអនុញ្ញាត រួចក៏បាញ់រះជាង១០គ្រាប់ក្បែរវត្ត បានឃឿនកែវ។ តាមសេចក្តីរាយការណ៍ ទាហានរូបនេះ បានបាញ់១០គ្រាប់នៅម៉ោង ១២:៤៥នាទី និង២គ្រាប់ទៀតនៅម៉ោង ១២:៥៤នាទី។
ក្រោយមក សមត្ថកិច្ចបានប្រទះឃើញសាកសពក្នុងព្រៃចម្ងាយប្រហែល ២០០ ម៉ែត្រពីកន្លែងកើតហេតុ ។ ការត្រួតពិនិត្យបឋម បានរកឃើញ នោះគឺជាសាកសពរបស់ Ratthaphum ដែលស្លាប់ដោយធ្វើអត្តឃាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មូលហេតុទាហានថៃ បាញ់ប្រហារពលរដ្ឋខ្លួនរួចធ្វើអត្តឃាត គឺដោយសារធុញថប់ក្នុងចិត្តព្រោះជម្លោះព្រំដែន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


