ព័ត៌មានអន្ដរជាតិ
ថៃ ពិចារណានាំចេញអាវុធផលិតក្នុងស្រុកដើម្បីទាញចំណូលចូលរដ្ឋ
ក្រសួងការពារជាតិថៃកំពុងពិចារណាកែប្រែវិសោធនកម្មលើសេចក្ដីព្រាងច្បាប់ចំនួន ៤ ដើម្បីអនុញ្ញាតឲ្យមានការនាំចេញអាវុធដែលផលិតក្នុងស្រុកសម្រាប់ជួយជំរុញគោលនយោបាយឧស្សាហកម្មការពារជាតិរបស់ប្រទេស ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី៧ ខែមិថុនានេះ ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរបស់ក្រសួងការពារជាតិស្តីពីវិសោធនកម្មលើសេចក្តីព្រាងច្បាប់សន្តិសុខជាតិនាពេលថ្មីៗនេះ, លោក Jumnong Chaimongkol អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា ការកែប្រែវិសោធនកម្មលើច្បាប់អនុញ្ញាតឲ្យមានការនាំចេញអាវុធផលិតក្នុងស្រុក គឺមានគោលបំណងបន្ថែមតួនាទីថ្មីដល់ក្រសួងការពារជាតិក្នុងការជួយជំរុញឧស្សាហកម្មមួយនេះដើម្បីបង្កើតប្រាក់ចំណូលចូលរដ្ឋ ។
ក្នុងកិច្ចប្រជុំនោះទៀតសោត លោក Jumnong ក៏បានលើកឡើងពីបញ្ហាផ្លូវច្បាប់ និងឧបសគ្គផ្សេងៗសម្រាប់ការអនុម័តច្បាប់នាំចេញអាវុធនេះផងដែរ ។ លោកអនុរដ្ឋមន្ត្រីបញ្ជាក់ទៀតថា ច្បាប់មួយចំនួនដូចជា ច្បាប់រោងចក្រផលិតអាវុធឯកជនលេខ ២៥៥០, ច្បាប់គ្រប់គ្រងអាវុធលេខ ២៥៣០, ច្បាប់គ្រប់គ្រងការនាំចេញគ្រឿងសព្វាវុធធ្វើសឹកសង្គ្រាមលេខ ២៤៩៥ និងច្បាប់បច្ចេកវិទ្យាការពារជាតិលេខ ២៥៦២ សុទ្ធសឹងតែជាឫសគល់រារាំងដល់គោលនយោបាយនាំចេញអាវុធរបស់យើង ។

ទោះយ៉ាងណា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រុមការងារគ្រោងនឹងសហការជាមួយសហគ្រិនវិស័យឯកជន និងដៃគូនៃវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិ ខណៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមានគោលបំណងធ្វើទំនើបកម្មច្បាប់ដែលមានស្រាប់ ជាពិសេសដើម្បីធ្វើយ៉ាងណាឲ្យវាកាន់តែអំណោយផលដល់គោលនយោបាយរបស់ក្រសួង ។
ស្របពេលជាមួយគ្នានេះ ការជំរុញរបស់ក្រសួងការពារជាតិដើម្បីធ្វើវិសោធនកម្មច្បាប់ទាំងនេះ ក៏គូសបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសថៃ និងដាក់ប្រទេសចូលទៅក្នុងភាពជាដៃគូប្រកួតប្រជែងនៅក្នុងទីផ្សារអាវុធពិភពលោកផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កូនស្រីលោក ថាក់ស៊ីន ឲ្យសមាជិកសភាទុកចិត្តលើនាយករដ្ឋមន្ត្រីក្នុងការតែងតាំងគ្រប់មន្ត្រីថ្មីៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


