ព័ត៌មានជាតិ
សាធារណរដ្ឋកូរ៉េ ចាប់ផ្តើមបង្រៀនភាសាកូរ៉េដល់សិស្សវិទ្យាល័យនៅកម្ពុជា
នៅខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ សាធារណរដ្ឋកូរ៉េនឹងចាប់ផ្តើមបង្រៀនភាសាកូរ៉េដល់សិស្សានុសិស្សកំពុងសិក្សានៅតាមវិទ្យាល័យដោយជំហានដំបូងជ្រើសរើសសាលាចំនួន៦។

គម្រោងនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ផាក ហ៊ីង ឃ្យុង (Park Heung Kyeong)
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ។
ក្នុងកិច្ចជំនួបពិភាក្សាការងារនេះ លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានលើកឡើងពីការពិនិត្យឡើងវិញនូវសៀវភៅសិក្សាក៏ដូចជាការធ្វើបច្ចុប្បន្នភាពលើសៀវភៅប្រវត្តិវិទ្យាដែលបន្ថែមនូវប្រវត្តិនៃប្រទេសកូរ៉េក្នុងកម្មវិធីសិក្សាជាដើម។

លោកឯកអគ្គរដ្ឋទូតក៏បានស្នើសុំលោករដ្ឋមន្ត្រីក្នុងការបង្កើតមជ្ឈមណ្ឌលភាសាកូរ៉េបន្ថែមផងដែរ ដោយក្នុងនោះ មានគម្រោងតូចមួយ ក្នុងវិទ្យាល័យចំនួន ៦ ដែលនឹងមានការរៀនភាសាកូរ៉េ ក្នុងខែកក្កដាខាងមុខ។ ជាមួយគ្នានេះ លោក ឯកអគ្គរដ្ឋទូតបានចូលរួមអបអរសាទរដល់លទ្ធផលដែលប្រទេសកម្ពុជា ទទួលបានពីកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម និងជូនពរដល់កម្ពុជាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ២០២៣។

លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសកូរ៉េ និងដៃគូអភិវឌ្ឍកូរ៉េនានា ដែលតែងតែជួយអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ដល់ប្រទេសកម្ពុជាពិសេសប្រទេសកូរ៉េ បានគាំទ្រក្នុងរូបភាពដូចជាការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការផ្ដល់ឧបករណ៍បច្ចេកវិទ្យាដល់គ្រឹះស្ថានសិក្សា និងការបណ្ដុះបណ្ដាលបច្ចេកវិទ្យាដល់លោកគ្រូ អ្នកគ្រូដើម្បីឆ្លើយតបទៅនឹងការសិក្សាពីចម្ងាយ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


