ព័ត៌មានជាតិ
គ្រូបង្រៀន ត្រូវប្ដូរពីវិធីសាស្ត្រឱ្យសិស្សទន្ទេញចាំមាត់ មកការបណ្ដុះស្មារតីសិស្សចេះឆ្ងល់ និងសួរដេញដោលក្នុងថ្នាក់រៀនវិញ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា លោកគ្រូ អ្នកគ្រូ ត្រូវផ្លាស់ប្ដូរពីវិធីសាស្ត្រឱ្យសិស្សទន្ទេញចាំមាត់ មកជាការបណ្ដុះស្មារតីឱ្យសិស្សចេះឆ្ងល់ ចេះសួរដេញដោល និងមានការចូលរួមយ៉ាងសកម្មក្នុងថ្នាក់រៀន ដើម្បីពង្រឹងគុណភាពអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រកាន់តែប្រសើរឡើង។

នៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីវិធីសាស្ត្របង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ កាលពីព្រឹកថ្ងៃទី ៤ ឧសភានេះ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យពង្រឹងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ ចាប់ពីកម្រិតបឋមសិក្សា ដោយផ្ដោតលើការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងក្នុងជីវភាពប្រចាំថ្ងៃ។ ចំណែក លោកគ្រូ អ្នកគ្រូ ត្រូវផ្លាស់ប្ដូរពីវិធីសាស្ត្រឱ្យសិស្សទន្ទេញចាំមាត់ មកជាការបណ្ដុះស្មារតីឱ្យសិស្សចេះឆ្ងល់ ចេះសួរដេញដោល និងមានការចូលរួមយ៉ាងសកម្មក្នុងថ្នាក់រៀន ព្រមទាំងត្រូវលុបបំបាត់គម្លាតរវាងមុខវិជ្ជារូបវិទ្យា និងគណិតវិទ្យា ដែលទាមទារឱ្យមានការប្រើប្រាស់រូបមន្តប្រទាក់ក្រឡាគ្នា។

ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ក៏បានសង្កត់ធ្ងន់លើការវិភាគលទ្ធផល នៃតេស្តរង្វាយតម្លៃអន្តរជាតិ (PISA) ដើម្បីកែលម្អគុណភាពអប់រំឱ្យស្របតាមស្ដង់ដារពិភពលោក និងជំរុញឱ្យបង្កើនការអនុវត្តជាក់ស្ដែងជាជាងទ្រឹស្ដី សំដៅលុបបំបាត់គម្លាតរវាងការបណ្ដុះបណ្ដាល និងការអនុវត្តនៅតាមសាលារៀន។ ជាពិសេស ត្រូវព្យាយាមពង្រីកការផ្សព្វផ្សាយនូវរាល់ឯកសារដែលបានបោះពុម្ពរួចឱ្យបានទូលំទូលាយដល់គ្រូបង្រៀននៅទូទាំងប្រទេស ដើម្បីធានាបាននូវសមធម៌ និងប្រសិទ្ធភាព នៃការបង្រៀនដល់សិស្សានុសិស្សគ្រប់រូប។

លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការរៀបចំ និងកែលម្អវិធីសាស្ត្របង្រៀនឱ្យកាន់តែមានភាពប្រសើរឡើង និងជឿជាក់ថា ស្មារតី នៃកិច្ចប្រជុំនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញគុណភាពអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ (STEM) នៅកម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


