ព័ត៌មានជាតិ
អភិបាលរងខេត្តស្វាយរៀង ប្រាប់អភិបាលរងក្រុងថ្មីឱ្យយកចិត្តទុកដាក់បម្រើពលរដ្ឋ
លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង បានណែនាំដល់លោកស្រី ជួន សុវណ្ណារី ដែលទើបតែងតាំងជាអភិបាលរងក្រុងថ្មី ត្រូវយកចិត្តទុកដាក់បម្រើពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។ លោកថ្លែងបែបនេះ នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងពិធីប្រកាសតែងតាំងអភិបាលរងក្រុងបាវិត ខេត្តស្វាយរៀង។

ទន្ទឹមនឹងនេះ លោក សេង សីលា ក៏បានណែនាំដល់មន្ត្រីគ្រប់រូបត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អ ពិសេសមានការគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការ ផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបាន ល្អប្រសើរ និងមានប្រសិទ្ធភាព ហើយត្រូវចូលរួមបង្កើនការសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនូវ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។

លោកបានមានប្រសាសន៍បន្តទៀតថា មន្ត្រីទាំងអស់ក្នុងរដ្ឋបាលក្រុងបាវិត ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារទំនាក់ទំនងការងារឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង ឲ្យកាន់តែមានភាពល្អប្រសើរ។
ចំណែកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង វត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាក្រុង ព្រមទាំងត្រូវរៀបចំ និងដាក់ឲ្យអនុវត្តនូវលក្ខខណ្ឌការងារជូនមន្ត្រីរាជការរបស់ខ្លួន ស្របតាម ការណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាឲ្យមន្ត្រីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា។
ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការទប់ ស្កាត់ការរំលោភបំពានយកដីចំណីផ្លូវសាធារណៈពីសំណាក់ប្រជាពលរដ្ឋ មកធ្វើជាកម្មសិទ្ធិឯកជន ឬតាំងលក់ដូរនូវទំនិញ ឬផលិតផលផ្សេងៗទៀត ដែលជាហេតុនាំឲ្យបាត់បង់ សោភ័ណ្ឌភាពក្រុង ជាពិសេសត្រូវមានវិធានការឲ្យបានតឹងរឹង ចំពោះជនខិលខូចមួយ ចំនួន ដែលមានបំណងទន្ទ្រានកាន់កាប់យកដី បឹង ព្រែក ប្រឡាយ អូរ និងដីព្រៃ ដែលជា សម្បត្តិរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា លោកស្រី ជួន សុវណ្ណារី ឋានន្តរសក្កិនាយក្រមការថ្នាក់លេខ៦ តាមប្រកាសលេខ៦៦៧៧ប្រក របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលរងក្រុងបាវិត ខេត្តស្វាយរៀង៕ ដោយ:ភក្ដី




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


