ព័ត៌មានជាតិ
ខេត្តស្វាយរៀង វិស័យអប់រំរីកចម្រើនទទួលបានពានរង្វាន់បន្តបន្ទាប់
លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង បានលើកពីវឌ្ឍនភាពរីកចម្រើននៃវិស័យអប់រំនៅខេត្តស្វាយរៀង ហើយអ្វីដែលជាមោទនភាពការទទួលបានជយលាភី និងលិខិតសរសើរជាបន្តបន្ទាប់។
លោក ខៀវ សំអុល បានឲ្យកម្ពុជាថ្មីដឹងថា វិស័យអប់រំជាវិស័យអាទិភាព ក្នុងការកសាងធនធានមនុស្សប្រកបដោយសក្តានុពល ចូលរូលរួមចំណែកអភិវឌ្ឍន៍ជាតិ។ បើក្រឡេកមើលការរីកចម្រើនក្នុងវិស័យអប់រំរបស់ខេត្តស្វាយរៀង ក៏ទទួលបានផលវិជ្ជមានពីកំណែទម្រង់សុីជម្រៅនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា នាំឲ្យមានអគារសាលារៀនជាច្រើនចាប់ពីកំរិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សាកំពុងកសាងគ្រប់ទីកន្លែង។





ជាក់ស្តែងក្នុងខេត្តស្វាយរៀង វិស័យអប់រំមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ អ្វីដែលជាមោទនភាពសម្រាប់វិស័យអប់រំក្នុងខេត្តស្វាយរៀង ក្រោយទទួលបានជយលាភីពីក្រសួងអប់រំយុវជននិងកីឡា និងបណ្ណសរសើរជាបន្តបន្ទាប់។
លោកបានមានប្រសាសន៍ថា នៅតាមសាលារៀន លោកនាយក លោកគ្រូ-អ្នកគ្រូ បានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាលទ្ធផល វិទ្យាល័យស្វាយរៀងទទួលបានចំណាត់ថ្នាក់លេខ១ ជាសាលាល្អ និងទទួលបានចំណាត់ថ្នាក់លេខ៦ ជានាយកល្អ។ ដោយឡែក វិទ្យាល័យហ៊ុនសែនចន្រ្ទា ទទួលចំណាត់ថ្នាក់លេខ១០ ជាគ្រូបង្រៀនល្អ។



រាជរដ្ឋាភិបាលកម្ពុជាប៉ុន្មានឆ្នាំកន្លងទៅ ខិតខំពង្រឹងទាំងវិស័យអប់រំ លើការកសាងអគារសិក្សាដើម្បីជួយសម្រួលលទ្ធភាពពលរដ្ឋក្រីក្រ អាចនាំកូនចៅមកទទួលការសិក្សាដោយមិនបាច់ចំណាយថវិកា។ ក្នុងខេត្តស្វាយរៀង មានមត្តេយ្យសិក្សារដ្ឋ ១៧៣ ក្នុងនោះមតេយ្យធនធាន០៦។ មត្តេយ្យសហគមន៍ ៣០៤កន្លែងនិងមត្តេយ្យឯកជន ៦ សាលា។ បឋមសិក្សាមាន ២៦១សាលាចែកចេញជា ៣៨កម្រង។
ដោយឡែកកម្រិតមធ្យមសិក្សា ខេត្តស្វាយរៀងមានអនុវិទ្យាល័យ ៥៣កន្លែង និងវិទ្យាល័យ ២១កន្លែង និងមានសិស្សានុសិស្សកំពុងសិក្សាប្រមាណ ១៣០ ០០០ នាក់។


លោកប្រធានមន្ទីរក៏លើកបញ្ហាប្រឈមលើការខ្វះខាតអគារសិក្សា ខណៈអាគារសិក្សាមួយចំនួនមានសភាពទ្រុឌទ្រោម ដែលសាងសង់ក្នុងទសវត្សរ៍៨០និង៩០ មិនអាចឲ្យសិស្សចូលរៀនបានទេ។ ជាមួយគ្នានេះ បញ្ហាកង្វះគ្រូបង្រៀន ដែលតម្រូវឲ្យប្រើប្រាស់គ្រូកិច្ចសន្យាជាច្រើននាក់ក្នុងការបង្រៀនសិស្ស ជាពិសេសនៅតាមបណ្ដាស្រុកមួយចំនួនដែលនៅឆ្ងាយ៕
អត្ថបទ៖ ភក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


