ព័ត៌មានជាតិ
កសិករដាំម្នាស់នៅឃុំទន្លេបិទប្ដេជ្ញាមិនបោះបង់មុខរបរខ្លួន បើទោះបីជាតម្លៃម្នាស់ធ្លាក់ចុះក្នុងឆ្នាំនេះ
សិករដាំម្នាស់ចំនួន ៥ភូមិ ក្នុងឃុំទន្លបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្ដេជ្ញានៅតែបន្តអាជីពមុខរបររបស់ខ្លួន បើទោះបីជាតម្លៃផ្លែម្នាស់បានធ្លាក់ចុះនៅឆ្នាំនេះ។ ការមិនបោះបង់ដោយសារ ដំណាំម្នាស់ជារុក្ខជាតិធននឹងអកាសធាតុ ឱ្យផលល្អ និងមានទីផ្សារ។

ម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ ដាំលើផ្ទៃដីមួយហិចតា ផ្តល់ប្រាក់ចំណូលក្នុងមួយឆ្នាំមិនក្រោម៤០លានរៀលនោះទេ។ ការប្រមូលផលម្នាស់ ឆ្នាំ២០២២នេះ ម្នាស់ឲ្យផលល្អជាងឆ្នាំមុន ខណៈតម្លៃថោកជាងឆ្នាំមុន។
លោក ស្រេង សាវឿន អាយុ ៣៨ឆ្នាំ រស់នៅឃុំទន្លេបិទបានឱ្យដឹងថា ម្នាស់ក្នុងដីមួយហិកតា ដាំបានម្នាស់ចំនួន៦ម៉ឺនដើម ហើយនៅខែមិថុនានេះ កសិករចាប់ផ្តើមចុះដាំ ដោយប្រើរយៈពេលមួយឆ្នាំពេញទើបទទួលបានទិន្នផល។

ពេលប្រមូលផល គេលក់គិតជាឡូ មួយឡូមាន១២ផ្លែ ជាប្រភេទលេខ១ តម្លៃ១ម៉ឺន៧ពាន់រៀល ដែលចែកចេញជា១១ប្រភេទ ហើយប្រភេទលេខ១១ ជាប្រភេទម្នាស់គ្រាប់បែក ក្នុង១ថង់មានចំនួន៤០ផ្លែ តម្លៃ៥ពាន់រៀល។
លោក ប៊ុល លីន អាយុ៣៦ឆ្នាំ កសិករឃុំទន្លេបិទ បានប្រាប់ថា ចំពោះទីផ្សារម្នាស់មិនពិបាកលក់ទេ មានម៉ូយមកទទួលទិញដល់ទីចំការតែម្តង តែតម្លៃថោកជាងឆ្នាំទៅ៥ពាន់រៀល ក្នុង១ឡូ ខណៈឆ្នាំទៅ២ម៉ឺន២ពាន់រៀល។ ហើយគេយកទៅលក់នៅផ្សារខេត្ត កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងទីក្រុងភ្នំពេញ។

ម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ ប្រកបដោយរសជាតិផ្អែមឆ្ងុយឆ្ងាញ់ ក្នុងមួយហិចតាវាឲ្យផលបាន ៤០លានរៀលដែរ កសិករផាត់សោហ៊ុយ ពលកម្ម កសិករអាចរកប្រាក់ចំណូលបានមិនក្រោម ៣០លានរៀលដែរក្នុងឆ្នាំ។
មេឃុំទន្លេបិទ លោក ភិន ឈុន បានឲ្យដឹងដែរថា កសិករដាំម្នាស់មានចំនួន ៥ភូមិ រួមមាន ភូមិអំពិលជ្រុំ ភូមិភ្នំ ភូមិតាអ៊ុយ ភូមិជ្រោយស្រឡៅ និងភូមិអន្លង់ពោង ដែលមានផ្ទៃដីដាំម្នាស់ ចំនួន៣៥ហិចតា។

នាពេលកន្លងមកយើងមាន មេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីខាងកសិកម្មខេត្ត បានបើកវគ្គបណ្តុះបណ្តាលបង្រៀនដល់កសិករការដាំដំណាំគ្រប់ប្រភេទ និងផ្តល់បច្ចេកទេស ទាំងការពិនិត្យដី ការប្រើប្រាស់ជីធម្មជាតិ ការប្រើថ្នាំកំចាត់សត្វល្អិត ការជ្រើសរើសពូជដំណាំ ការថែរក្សាពូជ ការប្រមូលផល ការវេចខ្ចប់ជាដើម។
ព្រមទាំងការជ្រើសរើសដំណាំតាមតម្រូវការទីផ្សារ និងដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ ទោះបីម្នាស់ចុះ តម្លៃទាបជាងឆ្នាំទៅបន្តិចមែន តែបងប្អូនប្រជាកសិករក៏នៅតែទទួលបាននូវជីវភាពធូរធារគួរកត់សំគាល់ផងដែរ៕



អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


