ព័ត៌មានជាតិ
ខេត្តព្រះសីហនុ មានគ្រឹះស្ថានសិក្សាតូចធំចំនួន១០០ មានសិស្សជាង៤ម៉ឺននាក់
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តព្រះសីហនុ មានគ្រឹះស្ថានសិក្សាតូចធំចំនួន១០០ ដោយមានសិស្សសរុបចំនួន ៤២. ៩៨១នាក់ ស្រី២១.៤១១នាក់។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារមន្ទីរអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅថ្ងៃទី១៦ ខែមិថុនា នេះ លោកស្រីបានបន្តថា ក្នុងចំណោមគ្រឹះស្ថានសិក្សា១០០ ក្នុងនោះសាលាមត្តេយសិក្សា១ បឋមសិក្សា៧២ និងមធ្យមសិក្សា២៧ ក្នុងនោះអនុវិទ្យាល័យ១៨
និងវិទ្យាល័យ៩។

លោកស្រីបានបន្តទៀតថា ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនចុះឈ្មោះប្រឡង១.៣៥២នាក់ ស្រី៧១០នាក់ ជាប់ជាស្ថាពរ១.០២៣នាក់ ស្រី៥៦២នាក់ ស្មើនឹង ៧៥,៦៧ ភាគរយ ស្រី៧៩,១៥ភាគរយ កើនលើសថ្នាក់ជាតិ១០ភាគរយ ក្នុងនោះសិស្សទទួលបាននិទ្ទេស A ២០នាក់
ស្រី៩នាក់ និទ្ទេស B ៦៧នាក់ និទ្ទេស C ១៧០នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិកសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តដែលបានខិតខំលះបង់យកអស់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទី ភារកិច្ចស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តក្នុងបេសកម្មដឹកនាំគ្រប់គ្រង និងបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្ស ពិសេសក្មួយៗ សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី ជាសរសរទ្រូងប្រទេសជាតិ ជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កើតចេញពីគុណភាព សមត្ថភាពជំនាញ ក្រមសីលធម៌ និងការទទួលខុត្រូវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកួតប្រជែងនាពេលបច្ចុប្បន្ន។

លោកអភិបាលខេត្តបានបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឆ្លុះបញ្ចាំងឱ្យឃើញនូវការរីកចម្រើន និងស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងវិស័យអប់រំចំពោះចំណុចអសកម្មត្រូវកែលម្អឡើងវិញ និងធ្វើការផ្សព្វផ្សាយចែករំលែក និងទទួលទុកជាបទពិសោធន៍ ស្របតាមកំណែទម្រង់វិស័យអប់រំ
ឈានឆ្ពោះទៅមុខប្រកបដោយ ជោគជ័យឆ្នាំ សិក្សា២០២១-២០២២។ ព្រមទាំងបានសំណូមពរដល់លោកគ្រូ អ្នកគ្រូខិតខំបំពេញការងារឱ្យបានខ្ជាប់ខ្ជួនប្រកបដោយភាពថ្លៃថ្នូរ ប្រកាន់ភ្ជាប់នូវមនសិកាវិជ្ជាជីវៈ មានឧត្តមគតិខ្ពស់ជាកម្លាំងចលករ ថ្មីជួយជំរុញដុសខាត់កែច្នៃវិស័យអប់រំឱ្យមានសន្ទុះទាំងបរិមាណ និងគុណភាព។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់មន្ត្រី និងបុគ្គលិកអប់រំបានចូលរួមចំណែកជាមួយ គណៈបញ្ជាការឯកភាពខេត្ត ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ ការចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងជួយសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលធ្វើឱ្យកម្ពុជាបើកប្រទេសឡើងវិញ។ លោកអភិបាលខេត្តបានបន្ថែមថា ទន្ទឹមនោះយើងត្រូវបន្តជំរុញការចាក់វ៉ាក់សាំងដូសជំរុញ (ទី៥) ដើម្បីពង្រឹងខឿនសុខមាលភាពសាធារណៈរបស់យើងទាំងអស់គ្នា។

ក្នុងឱកាសនោះលោក អភិបាលខេត្ត ក៏បានផ្តល់រង្វាន់ជូនសាលាដែលទទួលបានជ័យលាភីលេខ១ ថវិកា១០លានរៀល
លេខ២ ទទួលបាន៧លានរៀល និងលេខ៣ ទទួលបាន៥លានរៀលផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


