ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំងមានវិទ្យាល័យ ១៦ កន្លែង ជាថ្នាលបណ្តុះកូនចៅតាមជនបទ
ខេត្តកំពង់ឆ្នាំងមានចម្ងាយជាង ៩០ គីឡូម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥។ ជាខេត្តដែលល្បីផលិតក្អមឆ្នាំង និងមានភូមិសាស្រ្តជាប់បឹងទន្លេសាបនេះ ខេត្តកំពង់ឆ្នាំងក៏មានការអភិវឌ្ឍលើវិស័យអប់រំដោយមានសាលាកម្រិតមធ្យមសិក្សាពង្រាយតាមតំបន់ជនបទនិងប្រជុំជន។

បើតាមប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តកំពង់ឆ្នាំងមានវិទ្យាល័យ ១៦ កន្លែង និងអនុវិទ្យាល័យ ៦២ កន្លែង ជាថ្នាលសម្រាប់បណ្តុះការអប់រំសម្រាប់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងចំណោមវិទ្យាល័យទាំង ១៦ កន្លែង នៅក្នុងក្រុងកំពង់ឆ្នាំងមានវិទ្យាល័យចំនួនពីរ គឺវិទ្យាល័យព្រះបាទសុរាម្រឹត និងវិទ្យាល័យក្រុងកំពង់ឆ្នាំង។ ដោយឡែកស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ មានថ្នាក់វិទ្យាល័យច្រើនគេក្នុងចំណោមស្រុកដទៃទៀត។
វិទ្យាល័យទាំង ១៦ កន្លែងនៅខេត្តកំពង់ឆ្នាំងមាន៖
ក្រុងកំពង់ឆ្នាំង
-វិទ្យាល័យព្រះបាទសុរាម្រឹត
-វិទ្យាល័យក្រុងកំពង់ឆ្នាំង
ស្រុកកំពង់ត្រឡាច
-វិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច
-វិទ្យាល័យ ជា ស៊ីម កំពង់ត្រឡាច
-វិទ្យាល័យ ព្រះសម្តេចមុនី
ស្រុករលាប្អៀរ
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ
-វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ
-វិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត
ស្រុកបរិបូណ៍
-វិទ្យាល័យ ហ៊ុន សែន បរិបូណ៍
-វិទ្យាល័យ បរិបូណ៍ត្បូង
ស្រុកទឹកផុស
-វិទ្យាល័យ ហ៊ុន សែន ទឹកផុស
-វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់
ស្រុកកំពង់លែង
-វិទ្យាល័យ ហ៊ុន សែន កំពង់លែង
ស្រុកសាមគ្គីមានជ័យ
-វិទ្យាល័យ មិត្តភាពខ្មែរជប៉ុន សាមគ្គីមានជ័យ
-វិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉
ស្រុកជលគីរី
-វិទ្យាល័យ ប្រពៃគិរី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


