ព័ត៌មានអន្ដរជាតិ
លោក Austin ថា ទោះមានសង្គ្រាមនៅ អ៊ុយក្រែន និងហ្គាហ្សា តែ អាមេរិក ក៏មិនភ្លេចពង្រឹងសន្តិសុខឥណ្ឌូប៉ាស៊ីហ្វិក
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ចាប់ផ្ដើមបង្វែរការយកចិត្តទុកដាក់ផ្នែកសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើងវិញ ជាពិសេសការគំរាមកំហែងពីសំណាក់ប្រទេសចិន បន្ទាប់ពីរវល់តែដោះស្រាយបញ្ហាភ្លើងសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះក្នុងតំបន់ហ្កាហ្សា ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ។

មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការយកចិត្តទុកដាក់របស់អាមេរិកក្នុងការជួយជ្រោមជ្រែងដល់អ៊ុយក្រែនដើម្បីតតាំងក្នុងភ្លើងសង្គ្រាមជាមួយរុស្ស៊ី និងកិច្ចគាំទ្រទៅកាន់អ៊ីស្រាអែលក្នុងជម្លោះនៅតំបន់ហ្គាហ្សាមិនឲ្យរីករាលដាលកាន់តែខ្លាំងឡើងនោះ នឹងនាំឲ្យទីក្រុងវ៉ាស៊ីនតោនលែងខ្វាយខ្វល់ដល់សន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun នៅឯកិច្ចប្រជុំសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រ, លោក Austin បានលើកឡើងថា “ទោះបីជាមានការប៉ះទង្គិចជាប្រវត្តិសាស្ត្រទាំងនៅអឺរ៉ុប និងមជ្ឈិមបូព៌ាក៏ដោយ ក៏តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែជាអាទិភាពរបស់អាមេរិក ហើយអាមេរិកអាចមានសុវត្ថិភាពបាន លុះត្រាតែអាស៊ីមានសុវត្ថិភាពដែរ ។ នោះហើយជាមូលហេតុដែលសហរដ្ឋអាមេរិកនៅតែបន្តរក្សាវត្តមានយូរអង្វែងរបស់ខ្លួននៅក្នុងតំបន់មួយនេះ” ។

ទោះយ៉ាងណា លោក Dong Jun ក៏បានព្រមានទៅកាន់លោក Austin វិញផងដែរថា សហរដ្ឋអាមេរិកមិនគួរជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់ចិនជាមួយតៃវ៉ាន់នោះទេ ជាពិសេសកុំយកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកធ្វើជាសង្វៀនសម្រាប់ការប្រកួតប្រជែងរបស់មហាអំណាច ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយសរុប ៦១ ពាន់លានដុល្លារបន្ថែមទៀតដល់សម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងនោះទឹកប្រាក់ប្រហែល ៨ ពាន់លានដុល្លារផ្ដល់ទៅឲ្យកោះតៃវ៉ាន់សម្រាប់ទុកប្រើទប់ទល់នឹងឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈជំនួយដែលនៅសេសសល់ទាំងប៉ុន្មានគឺសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ IMF ឲ្យ អ៊ុយក្រែន ខ្ចីលុយរាប់ពាន់លានដុល្លារបន្ថែមទៀតក្នុងកិច្ចសន្យា ៤ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


