ព័ត៌មានជាតិ
ខេត្តចំនួន ៥ ល្បីទុរេនឆ្ងាញ់នៅកម្ពុជា
ទុរេន ត្រូវបានអ្នកដាំចាត់ទុកជាស្តេចផ្លែឈើ ព្រោះមានរសជាតិឆ្ងាញ់ និងពេញនិយមនៅកម្ពុជា និងពិបាកក្នុងដាំដុះ។

កម្ពុជាថ្មី នឹងណែនាំឱ្យស្គាល់ខេត្តរបស់កម្ពុជា ចំនួន ៥ ដែលសម្បូរចម្ការទុរេន និងមានរសជាតិឆ្ងាញ់។ ខេត្តទាំង ៥នោះរួមមាន៖
១. ទុរេនខេត្តកំពត
ខេត្តកំពត គឺជាខេត្តដែលមានភាពល្បីល្បាញជាងគេថា មានផ្លែទុរេនឆ្ងាញ់ និងមានចម្ការដាំដុះច្រើន។ ពលរដ្ឋ តែងតែសួរអ្នកលក់រកទិញទុរេន ដែលនាំមកពីខេត្តកំពត ព្រោះពួកគេថា ទុរេន កំពត មានរសជាតិឈ្ងុយឆ្ងាញ់។ ទុរេន កំពតភាគច្រើនមានដាំ នៅស្រុកទឹកឈូ។
២. ទុរេនខេត្តបាត់ដំបង
បើនិយាយពីខេត្តបាត់ដំបង ទុរេនស្រុកសំឡូតគឺមានរសជាតិឆ្ងាញ់ និងមានភាពល្បីល្បាញនៅទូទាំងខេត្ត និងប្រទេស នរណាក៏ដោយឱ្យតែបានទទួលទានហើយនឹងមានការជាប់ចិត្ត បើបានទទួលទានម្តងហើយចង់ទទួលទានម្ដងទៀត មិនចាញ់ទុរេនខេត្តនានាប៉ុន្មាននោះទេ ។ សម្រាប់ប្រភេទទុរេនដែលពលរដ្ឋដាំក្នុងខេត្តនេះ មានច្រើនប្រភេទដូចជា ឈុនលី ម៉ានថង់ ទុរេនដូនតា ភូមិលី ជាដើម ។
៣. ទុរេនខេត្តកោះកុង
ងាកទៅកាន់តែខេត្តកោះកុង នាភាគនិរតីវិញ ទុរេនដែលមានភាពល្បីល្បាញខាងរសជាតិឆ្ងាញ់ជាងគេមាននៅស្រុកថ្មបាំង ជាប្រភេទពូជម៉ាន់ថន ប្រសិនបើភ្ញៀវទេសចរណាដែលបានធ្វើដំណើរមកដល់ស្រុកបុទុមសាគរនេះហើយ ពិតជាជាប់ចិត្តចេញពីក្លិនដ៏ឈ្ងុយឈ្ងុបនៃទុរេពូជម៉ាន់ថននេះបានឡើយ។
៤. ទុរេនខេត្តត្បូងឃ្មុំ
ខេត្តមួយដែលទើបបែកចេញពីខេត្តកំបពង់ចាមនេះ ក៏មានដំណាំទុរេនល្បីឆ្ងាញ់ដែរ ហើយទុរេនប្រចាំស្រុកតំបែរ គឺល្បីខ្លាំងណាស់ថាមានរសជាតិឆ្ងាញ់ ផ្អែមមុត បើបានភ្លក់ម្តងហើយចង់ភ្លក់ម្តងទៀតព្រោះក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយប្រជាកសិករភាគច្រើនបានដាំទុរេន ៣ ប្រភេទ ដូចជា ម៉ានថង វី ៦ និង មូសាំងឃីង ។
៥. ទុរេនខេត្តកំពង់ចាម
ធុរេនបែកអន្លងខេត្តកំពង់ចាម មានរសជាតិផ្អែមស្អិត សំបកស្ដើងគ្រាប់តូច និងមានរសជាតិផ្អែមឆ្ងាញ់។ ទុរេន កំពង់ចាមភាគច្រើន មានដាំនៅស្រុកស្ទឹងត្រង់។
កម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ហើយដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ ២០២១។
បច្ចុប្បន្នទុរេន មានគុណភាពល្អ លក់លើទីផ្សារកម្ពុជា ១គីឡូទាំងសម្បកតម្លៃចាប់ពី ២ម៉ឺន ទៅ២ម៉ឺន ៧ពាន់រៀល ទៅតាមទីតាំងផ្សេងៗគ្នា៕




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


