Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រីវប្បធម៌​សុំការពន្យល់​ពីសមត្ថកិច្ច​ប្រើពាក្យ «នាមខ្លួនទារក» ​ក្នុង​សំបុត្រកំណើត​

បានផុស

នៅ

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បានសុំការពន្យល់ពីសមត្ថកិច្ច​ ដោយចោទជាសំនួរ​លើការប្រើពាក្យ​នាមខ្លួនទារក​ក្នុងសំបុត្រកំណើត ចំពោះក្មេងដែលទើបនឹងកើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងក្នុងខ្ទង់ Coment លើគណីរបស់លោក សាយ ម៉េង ឈាង មន្ត្រីនៃអគ្គនាយករដ្ឋានអត្តសញ្ញាណកម្មថា «ខ្ញុំចង់សួរថា ហេតុអ្វីក្នុងសំបុត្រ​កំណើត​ក្មេងទើបនឹងកើត ដាក់ពាក្យថា នាមខ្លួនទារក។ សំបុត្រកំណើតគឺប្រើមួយជីវិត ដូច្នេះទារកនោះ​ក៏នឹង​ធំឡើងដែរ ហើយសំបុត្រកំណើត​ដែលគ្នាត្រូវប្រើប្រាស់មួយជីវិត​នៅតែមានពាក្យ ទារក​រហូត»។

បើតាមលោកស្រី ភឿង សកុណា បានបានចោទជាចម្ងល់ថា ហេតុអ្វីមិនប្រើត្រឹមពាក្យ​ នាមត្រកូល​ និង​នាមខ្លួនដូចពេលពីមុន​ វាងាយប្រើប្រាស់បានយូរអង្វែងជាង​ សម្រាប់ពេលវេលា តាំងពីទារកកើត​ រហូតដល់ពេញវ័យ​ ឫចាស់ទៅ។

លោកជំទាវក៏សុំការពន្យល់ពីសមត្ថកិច្ចលើចំណុចខាងលើ ហើយបញ្ជាក់ បើសិនជាយល់ថា ការប្រើពាក្យទារកដើម្បីខុសគ្នាពីសំបុត្របញ្ជាក់កំណើត ក៏ហាក់ពុំសូវត្រូវដែរ ព្រោះចំណងជើងក្នុងឯកសារនីមួយៗ គេបានបញ្ជាក់រួចទៅហើយថា ជាសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត។

ទោះជាយ៉ាងណាងមិនទាន់មានការបកស្រាយពន្យល់ ​ពីសមត្ថកិច្ចនៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម