ព័ត៌មានជាតិ
ស្ថាប័នជំនាញ បើកកិច្ចពិភាក្សា ដើម្បីឆ្លងច្បាប់ ពីការងារបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម
អន្គរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដោយសហការជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធានស្ថាប័ន កិច្ចការព្រំដែន ដើម្បីពិភាក្សា លើសេចក្តីព្រាងច្បាប់ចំនួន២។
សេចក្តីព្រាងច្បាប់ចំនួន២នេះ រួមមានទី១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទី២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ នៅសាលបាយ័ន នៃវិមានរដ្ឋសភា ដោយខាងអន្តរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភា ហើយខាងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងលោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញមួយចំនួនទៀត។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន គោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខា កាលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៩ ហើយត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទទួលយកកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។ សេចក្តីព្រាងច្បាប់នេះដែរ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានបើកកិច្ចប្រជុំកាលពីថ្ងៃទី២០ ដើម្បីអនុម័តប្រគល់ឲ្យគណៈកម្មការជំនាញផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តាមរយៈការបង្ហាញរបស់អ្នកបច្ចេកទេស គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៃប្រទេសទាំង២ បានសម្រេចការងារបោះបង្គោលព្រំដែន បានចំនួន៨៤ ភាគរយហើយ។ នៅក្នុង៨៤ ភាគរយនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តយល់ព្រមជាមួយរដ្ឋាភិបាលវៀតណាម។ លោកបញ្ជាក់ថា កិច្ចព្រមព្រៀងនេះយកជាការបាន ល្គឹកណាដែលស្ថាប័ននីតិប្បញ្ញត្តិផ្ដល់សច្ចាប័ន។ ដូច្នេះការងារនេះ គឺជាការងារផ្ដល់សច្ចាប័ន។ បានសេចក្ដីថា រដ្ឋសភាយល់ព្រមនៅក្នុងការងារ បច្ចេកទេសរបស់គណកម្មាធិការព្រំដែន ដែលតំណាងដោយរាជរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន ពន្យល់ថា រដ្ឋសភាមុននឹងឲ្យសច្ចាប័ន គឺត្រូវពិនិត្យមើលគ្រប់ជ្រុងជ្រោយនៅដំណាក់កាលចុងក្រោយ ហើយពេលណារដ្ឋសភាផ្ដល់សច្ចាប័ន សេចក្ដីព្រាងច្បាប់នេះ ក្លាយជាច្បាប់ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕
អត្ថបទ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ