ព័ត៌មានជាតិ
ត្រៀម! សិស្សពីថ្នាក់ទី៣ នឹងមានឱកាស ក្លាយជាសិល្បៈករអាជីព ៥ ជំនាញ សិក្សាដោយឥតគិតថ្លៃ
កន្លងមក យើងតែងលឺអ្នកសម្ដែងខ្លះនិយាយថា ពួកគេសុខចិត្តពុះពារហ៊ានសម្ដែងឈុតលំបាកៗ ទោះត្រូវហត់នឿយ ត្រូវបញ្ចេញសាច់ ឬអាក្រាតកាយ ឬឈុតរោលរាលជាដើម គឺដើម្បី សិល្បៈខ្មែរបានរីកចម្រើន និងចូលឆាកអន្តរជាតិ។ បើស្រឡាញ់ និងចង់លើកស្ទួយសិល្បៈខ្មែរពិតមែន គឺត្រូវចូលរៀន ឱ្យចេះជំនាញវិជ្ជាជីវៈសិល្បៈ។

នេះជាឱកាស សម្រាប់បណ្ដុះទំពាំងសិល្បៈ ដោយសាលាមធ្យមវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ នេះ បានសេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្ល សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជូនដំណឹងដល់សិស្សានុសិស្សដែលមាន បំណងចង់ប្រឡងចូលរៀនជំនាញសិល្បៈនៅសាលាតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប ឱ្យបានជ្រាបថា ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ខាងមុខនេះ សាលានឹងរៀបចំការប្រឡងជ្រើសរើសសិស្សានុសិស្សឱ្យចូលរៀនតាម សាលាជំនាញទាំង ៥ ខាងលើ ដោយឥតបង់ថ្លៃដូចតទៅ៖

១. សាលាតូរ្យតន្ត្រី
– ចម្រៀង៖ អាយ៉ៃ, ចម្រៀងជាពួក និងចម្រៀងបុរាណ
– ឧបករណ៍តន្ត្រីសម័យ៖ វីយូឡុង, វីយូឡា, ព្យាណូ, សែលឡូ, កុងត្រីបាស់, ត្រុំប៉ែត, ស្លុត, សាក់សូ និងក្លារីណែត
-ឧបករណ៍តន្ត្រីបុរាណ៖ ចាប៉ីដងវែង, ស្រឡៃ, ទ្រអ៊ូ, ទ្រសោ, ឃឹម, គងតូច, គងធំ, តាខេ, រនាតឯក និងរនាតធុង

២. សាលារបាំ
– ឯកទេស៖ របាំបុរាណ របាំប្រពៃណី និងល្ខោនខោល

៣. សាលាល្ខោន
– ឯកទេស៖ ល្ខោនបាសាក់ ល្ខោនយីកេ និងល្ខោននិយាយ

៤. សាលាសៀក
– ឯកទេស៖ កាប, លោតលើកម្រាល, ទន់ភ្លន់, ទោង, លំនឹង, ត្រែ, បច្ចេកទេសលើលំហ, បាល្ល

៥. សាលាសិល្បៈសូនរូប
– ឯកទេសគំនូរ៖ គំនូរបុរាណ, គំនូរលម្អលើក្រណាត់, គំនូរផ្សាយ និងគំនូរវិចិត្រកម្ម
- ឯកទេសចម្លាក់៖ ចម្លាក់ពុម្ព, ចម្លាក់ប្រាក់, ចម្លាក់ស៊ិត, ចម្លាក់ឈើ, ខ្មុកស្មាច់ និងកុលាលភាជន៍។
ព័ត៌មានពិស្ដារ៖






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ