ព័ត៌មានជាតិ
អាជីវករក្នុងស្រុកកំរៀង ប្រតិកម្មលើក្រុមហ៊ុនប្រមូលសំរាមដែលដំឡើងថ្លៃសេវាជិត១០ម៉ឺនក្នុងមួយខែ
ថ្លៃប្រមូលសំរាមនៅទីប្រជុំជនស្រុកកំរៀង បានហក់ឡើងកប់ពពកនៅក្នុងខែសីហា ឆ្នាំ២០២២នេះ បានធ្វើឲ្យអាជីវករប្រតិកម្មថា គ្មានលទ្ធភាពឡើយ ខណៈខាងក្រុមហ៊ុនបានដំឡើងរហូតដល់៩ម៉ឺនរៀលបន្ថែមទៀត ដែលការដំឡើងថ្លៃសេវានេះ បានប៉ះពាល់សេដ្ឋកិច្ចគ្រួសារបស់ពួកគាត់ ខណៈការលក់ដូរពុំសូវដាច់ផង។

អ្នកស្រី គន្ធា ម្ចាស់អាហារដ្ឋាននៅក្នុងទីប្រជុំជនស្រុកកំរៀង ខេត្តបាត់ដំបង បានលើកឡើងឲ្យដឹងកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ថា ចំនួនថ្លៃសេវាកើនឡើងយ៉ាងខ្ពស់បែបនេះបើប្រៀបធៀបនឹងថ្លៃសេវាដែលបានបង់ប្រចាំខែកន្លងមកនេះហាក់ឡើងខ្ពស់សម្បើមណាស់ លោកស្រីក៏ដូចជាអាជីវករផ្សេងទៀតមិនមានលទ្ធភាពបង់បានទេ ព្រោះការលក់ដូរក៏ពុំសូវដាច់បាន១ថ្ងៃទប់ទល់បាន១ថ្ងៃប៉ុណ្ណោះ បើតាមការចំណាយក្នុងរង្វង់គ្រួសារ។

លោកស្រីបន្តថា កន្លងមកអ្នកស្រីបានបង់ថ្លៃសេវាប្រមូលសំរាមត្រឹមតែចំនួន២៥០០០រៀលប៉ុណ្ណោះក្នុងមួយខែ ក៏ស្រាប់តែកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ខាងក្រុមការងាររបស់ក្រុមហ៊ុនប្រមូលសំរាមបានចុះមកជូនដំណឹងប្រាប់ថា ថ្លៃបង់សេវាប្រមូលសំរាមចាប់ពីខែសីហា នេះតទៅត្រូវបង់ក្នុង១ខែ៩៥០០០រៀល កើនឡើង៩ម៉ឺនរៀលបន្ថែមលើទីតាំងអាហារដ្ឋានដែលមានទំហំផ្ទះពីរល្វែង។

ក្នុងពេលដំណាលគ្នានេះដែរ រដ្ឋបាលស្រុកកំរៀង ក៏បានចេញសេចក្តីជូនដំណឹងដល់បណ្តាប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនទំងអស់ ត្រូវចូលរួមបង់កម្រៃសេវាគ្រប់គ្រងសំរាមសំណល់រឹង ថ្មីនេះឲ្យបានរួសរាន់ទាន់ពេលវេលាទៅតាមតារាងកម្រៃថ្មី បើពុំនោះទេរដ្ឋបាលស្រុកកំរៀង និងចាត់វិធានការរដ្ឋបាលដោយមិនលើកលែងឡើយ។ ខណៈដែលលោក គង់ សម្បត្តិ តំណាងក្រុមហ៊ុន ចែ វិច ភាស៊ី បានបញ្ជាក់ថា ការតំឡើងថ្លៃសេវាខាងលើដល់អាជីវកម្មខាងនេះ គឺអនុវត្តតាមការកំណត់របស់ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងហិរញ្ញវត្ថុ ដើម្បីឲ្យមានតុល្យភាពនឹងតម្លៃប្រេងសាំង។

បើទោះបីយ៉ាងនេះក្តី លោកស្រីក៏ដូចជាអាជីវករផ្សេងទៀតសំណូមពរឲ្យខាងក្រុមហ៊ុន ឬអាជ្ញាធរស្រុក ជួយបន្ធូរបន្ថយ ដោយបង់ត្រឹមតែ៣០០០០ ទៅ៣៥០០០រៀលទើបពួកគាត់អាចរត់រួច។ ស្របជាមួយគ្នានេះដែរម្ចាស់ហ្វេសប៊ុកឈ្មោះ បូ ធារី បានលើកឡើងដែរថា ខ្ញុំក៏ដូចជាអ្នកលក់ដូរផ្សេងទៀតពិតជាគ្មានជម្រើសប្រសិនបើមិនអនុវត្តបង់ថ្លៃសេវាអនាម័យតាមការកែប្រែរបស់ក្រុមហ៊ុនទេ នោះគេនឹងបិទមិនឲ្យលក់ដូរបន្តទៀតនោះទេ៕
អត្ថបទ ៖ សៅ សារិទ្ធ



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


