Connect with us

ព័ត៌មានជាតិ

គម្រោង​ដេញថ្លៃ​សាងសង់​ផ្លូវ​បេតុង​អា​មេ​១​ខ្សែ​នៅ​ឃុំ​ក្រូចឆ្មារ រដ្ឋ​ត្រូវចំណេញ​លុយ​ច្រើន

បានផុស

នៅ

ត្បូងឃ្មុំ ៖ គម្រោង​ដេញ​ថ្លៃ​សាង​សង់​ផ្លូវ​បេតុង​មេចំនួន១ខ្សែ​នៅឃុំក្រូចឆ្មារ​ ដែល​មាន មាន​ប្រវែង​២៥០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ​ស្ថិតនៅក្នុង​ឃុំ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាការ​លទ្ធកម្ម​ឃុំ​ក្រូចឆ្មារ​សម្រេច​ឲ្យ ក្រុមហ៊ុន​ដេញថ្លៃ​ទម្លាក់​ទាប​ជាងគេ​ហើយ​ទទួលយកបាន​គឺ ជាង​៨០​លាន​រៀល បាន​ទៅ​ក្រុមហ៊ុន ហង្ស គួ​យ​ហេង ដែល​ក្នុងតម្លៃ​ប៉ាន់ស្មាន ជិត​១៣៨​លាន​រៀល​ឯណោះ ខណៈ​ការប្រកួតប្រជែង​មាន​៥​ក្រុមហ៊ុន។

ក្នុងនោះដែរ គេ​ឃើញ​មាន​ព្រឹត្តិការណ៍​ខាងក្រោយ​ឆាក​វិញ មាន​សកម្មភាព​ជជែក ចែក​តែ​ស្ករ សុំ​ទឹកតែ សុំ​សាំង​ឡាន យ៉ាង​អានាធិបតេយ្យ ដែល​ជា​ទង្វើ​គ្មាន​សីលធម៌ ធ្វើ​ឲ្យ​បាត់បង់​ថវិកា​រដ្ឋ និង​អាច​ប៉ះពាល់​បាត់បង់​គុណភាព ផ្លូវ​យ៉ាងពិត​ប្រាកដ។

លោក ស៊ីង គិរី​វណ្ណឌី នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្ត​ក៏បាន​ជំរុញ ឲ្យ​ក្រុមហ៊ុន​ដែល​បានមក​ដេញថ្លៃ​គម្រោង​សាងសង់​ផ្លូវ​បេតុង​ជិត​២០​ក្រុមហ៊ុន ត្រូវ​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ត្រូវ​ពិនិត្យ​ឯកសារ​ឲ្យ​បានច្បាស់លាស់ ដេញ​មាន ការប្រកួតប្រជែង មាន​តម្លាភាព ព្រោះ​សុទ្ធតែ​ក្រុម​ហ៊ុន​មាន​អាជីព​យូរហើយ និង​ពោរពេញ​ដោយ​បទពិសោធន៍។ ដោយ​ធ្វើ​យ៉ាងណា​បន្ទាប់ពី​ដេញ​បាន​ក្រុម ត្រូវ​សាងសង់​ផ្លូវ​ឲ្យ​មាន​គុណភាព​ព្រោះ​វា​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​យើង មិន​ត្រូវ​ដេញ​យកឈ្នះ​ចាញ់ ដាក់​តម្លៃ​ទាប ហើយ​មក​លួច​បច្ចេកទេស​ធ្វើ​ខូចគុណភាព​ផ្លូវ​ទេ លៃ​យ៉ាងណា​អាជីព​របស់​យើង​ប្រសើរ និង​ប្រកបដោយ​គុណភាព។

លោក ឆេង ថា​រិ​ទ្ធ មេឃុំ​ក្រូចឆ្មារ បានបញ្ជាក់​ឲ្យ​ដឹងថា ការដេញថ្លៃ​គម្រោង​ផ្លូវ​បេតុង​អា​មេ​១​ខ្សែ​មាន​ប្រវែង​២៥០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ត្រូវបាន​ទៅ​ក្រុមហ៊ុន ហង្ស គួ​យ​ហេង ដែល​ដេញ​ក្នុងតម្លៃ​ជាង​៨០​លាន​រៀល​នោះ ជាការ​ត្រឹមត្រូវ អាច​ទទួលយកបាន ដោយ​ការដេញ​មាន​ក្រុមហ៊ុន​ប្រកួតប្រជែង​មាន​៥​ក្រុមហ៊ុន ដូច្នេះ​គណៈកម្មាការ​លទ្ធកម្ម​អាច​យក​ជា​ផ្លូវការ​បាន។

​ដោយឡែក ខាង​មហាជន​គេ​រិះគន់​ថា ត្រូវបាន​ទៅ ក្រុមហ៊ុន ទួន សុផល តម្លៃ​ដេញ ៨២​លាន​រៀល។ ហើយ​ស្រាប់តែ​បាន​ទៅ ក្រុមហ៊ុន ហង្ស គួ​យ​ហេង ដេញ​ជាង​៤៥​លាន​រៀល ហើយ ថា​ខុស​បច្ចេកទេស ដោយ​គណៈកម្មាការ​ចូល​ក្នុង​បន្ទប់​មួយ​ដង្ហើមចង្រិត​ចេញមក​វិញ ក្រុមហ៊ុន ហង្ស គួ​យ​ហេង ដេញ​តម្លៃ​ជាង​៨០​លាន​រៀល ដោយ​យោង​ថា ក្រុមហ៊ុន ហង្ស គួ​យ​ហេង គណនា គុណ​តម្លៃ​ឯកតោ​ខុស​ទៅវិញ។ តែ​មហាជន​ថា ទៅ​យ៉ាងណា​ក៏​រដ្ឋ​ចំណេញ​ថវិកា​ច្រើន​ដែរ ហើយ​សំណូមពរ​ដល់​គណៈកម្មាកា​រ​លទ្ធកម្ម​ឃុំ​ក្រូចឆ្មារ បើ​ក្រុមហ៊ុន ហង្ស គួ​យ​ហេង ខ្វះ​សមត្ថភាព គួរ​បង្រៀន​ផង កុំ​ឲ្យ​គេ​ថា “​ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ​គឺ​ស្អុយ​ទាំងអស់​ហើយ​ទាន​!”៕

ដោយ ៖ ​សាន វិ​ឡែ​ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម