Connect with us

ព័ត៌មានអន្ដរជាតិ

ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?

បានផុស

នៅ

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែលនៅសុខៗ ស្រាប់តែត្រី Oarfish អណ្តែតមកឆ្នេរសមុទ្រនៃខេត្ត Ninh Thuan ក្នុងប្រទេសវៀតណាម ធ្វើឲ្យមនុស្សមួយចំនួនភ័យថា នេះជាប្រផ្នូលមិនល្អ។

(រូបថត៖ Huu Long)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Oarfish ជាត្រីទឹកជ្រៅកម្រឡើងមកលើណាស់ ប៉ុន្តែមានជំនឿថា តែកាលណាវាឡើងមកទឹករាក់ហើយនោះ ប្រហែលជានៅបាតសមុទ្រកំពុងបញ្ជូនសញ្ញាគ្រោះធម្មជាតិដូចជារលកយក្សស៊ូណាមិ ឬការរញ្ជួយដី ហើយ។

តាមការចុះផ្សាយរបស់គេហទំព័រ Laodong, ត្រីនេះបង្ហាញវត្តមានក្នុងភូមិ Vinh Hy នៅឃុំ Vinh Hai នៃស្រុក Ninh Hai ខេត្ត Ninh Thuan។ អ្នកភូមិបានប្រទះឃើញត្រីនេះកាលពីព្រឹកថ្ងៃអាទិត្យទី១៨ខែឧសភាឆ្នាំ២០២៥ ដោយមានប្រវែងជិត២ម៉ែត្រ ប៉ុន្តែដាច់កន្ទុយ។

(រូបថត៖ បណ្តាញសង្គម)

ពេលឃើញដំបូងត្រីនេះនៅមានជីវិតនៅឡើយ ប៉ុន្តែពេលអ្នកភូមិលែងវាចូលទៅក្នុងសមុទ្រវិញបានមួយភ្លែត វាក៏ងាប់តែម្តង។ យ៉ាងណាក្តី ព័ត៌មាននេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីសំណាក់អាជ្ញាធរវៀតណាមនៅឡើយទេ។

នៅក្នុងរឿងព្រេងនិទានរបស់ជប៉ុន ត្រី Oarfish មានរហ័ស្សនាមថា «អ្នកនាំសារមកពីព្រះបរមរាជវាំងស្ដេចសមុទ្រ» ហើយវត្តមានសត្វត្រីនេះនៅទីណា រលកយក្សស៊ូណាមិឬរញ្ជួយដី អាចមាននៅទីនោះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រមិនបានរកឃើញព័ស្តុតាងជាក់លាក់ណាមួយ ដើម្បីគាំទ្រអំណះអំណាងអំពីទំនាក់ទំនងរវាងត្រីនេះ ជាមួយនឹងបាតុភូតរញ្ជួយដីនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ជួបត្រី Oarfish ម្តងទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា និងអូស្រ្តាលី ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​សម្តេច​ធិបតីទៅ​ជប៉ុន​នៅ​ចុងខែ​នេះ

សន្តិសុខសង្គម៦ ម៉ោង មុន

សព​បុរស​ដែល​លោត​ទឹក​នៅ​លើ​ស្ពានជ្រោយចង្វារ ​ត្រូវបានប្រទះ​ឃេីញ​ហេីយ

កីឡា៧ ម៉ោង មុន

ស្មាត់មកពី អាស៊ី Ishikawa ជួយឱ្យក្លិបអ៊ីតាលី Perugia ឈ្នះជើងឯក CEV Champions League

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការដាក់ចេញផែនការបណ្តុះបណ្តាលធនធាន​មនុស្ស​ជំនាញ​ក្នុង​វិស័យព័ត៌មាន ស្រប​តាម​ការ​វិវឌ្ឍនៃបច្ចេកវិទ្យា

សន្តិសុខសង្គម១៣ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍៨ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

Update ៖ ករណីនារីម្នាក់ ធ្លាក់ពីលើអគារនៅខណ្ឌចំការមន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម