ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល
បន្ទាប់ពីកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី បញ្ចប់ទៅដោយគ្មានលទ្ធផលដូចការចង់បាននោះ ក្រសួងការពារជាតិអាមេរិក ក៏សម្រេចដាក់ពង្រាយដ្រូនឈ្លបយកការណ៍រយៈកម្ពស់ខ្ពស់នៅសមុទ្រខ្មៅ សាជាថ្មី ដើម្បីតាមដានស្ថានការណ៍រវាងទីក្រុងកៀវនិងមូស្គូ។

តាមការចុះផ្សាយរបស់ Newsweek នៅថ្ងៃចន្ទទី១៩ខែឧសភាឆ្នាំ២០២៥ មន្ទីរបញ្ចកោណបញ្ជូនដ្រូន RQ-4B Global Hawk ទៅកាន់សមុទ្រខ្មៅម្តងទៀតក្នុងបេសកកម្មឈ្លបយកការណ៍ថ្មី។
នេះគឺសេចក្តីប្រកាសជាសាធារណៈលើកដំបូងអំពីការបញ្ជូនដ្រូននេះទៅកាន់សមុទ្រខ្មៅ ចាប់តាំងពីឆ្នាំ២០២៤មក ដោយពេលនោះ RQ-4B Global Hawk បានហោះចេញពីមូលដ្ឋានទ័ពអាកាសអាមេរិក Catania លើកោះ Sicily នៃប្រទេសអ៊ីតាលី ដើម្បីបើកប្រតិបត្តិការដូចគ្នានេះក្បែរឧបទ្វីបគ្រីមៀ។

នេះក៏ជាលើកដំបូងដែរ ដែល RQ-4B Global Hawk ត្រូវបញ្ជូនទៅសមុទ្រខ្មៅចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២ ខណៈដ្រូននេះត្រូវដាក់ពង្រាយលើកមុន បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយដ្រូនជាទ្រង់ទ្រាយធំបំផុតក្នុងខែមិថុនាឆ្នាំ២០២៤។
RQ-4B Global Hawk ស្ថិតក្នុងចំណោមដ្រូនធំបំផុតរបស់ពិភពលោក ដែលផលិតដោយក្រុមហ៊ុន Northrop Grumman។ ស្លាបរបស់វាមានប្រវែងសរុប៣៩.៨ម៉ែត្រ ហើយមានសមត្ថភាពស្វ័យហោះហើររហូតដល់៣២ម៉ោង។
RQ-4B Global Hawk ត្រូវបានបំពាក់ដោយឧបករណ៍ឃ្លាំមើលបច្ចេកវិទ្យាខ្ពស់ រួមទាំងរ៉ាដាពិសេស ឧបករណ៍ចាប់សញ្ញាអេឡិចត្រូអុបទិក និងអ៊ីនហ្វ្រារ៉េដ ហើយមានសមត្ថភាពប្រមូលព័ត៌មានតាមពេលវេលាជាក់ស្តែងអំពីសកម្មភាពការពារដែនអាកាស យន្តហោះយោធា និងចលនានាវា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ត្រូវប្រឹងសម្រុកផលិតដ្រូនខ្លួនឯង ដោយសារបរទេសផ្តាច់ជំនួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


