សន្តិសុខសង្គម
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានសម្រេចតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន អគ្គលេខ ៥៤៨១២ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ជំនួសលោកវរសេនីយ៍ឯក ហ៊ុន ហេង ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ក្រោមជាតិស្រវឹង។

តាមសេចក្ដីសម្រេច លោកវរសេនីយ៍ទោ ប៉ាង សាវឿន ត្រូវទទួលខុសត្រូវលើការគ្រប់គ្រង បញ្ជាដឹកនាំ និងចាត់ចែងការងារប្រចាំថ្ងៃ នៅការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមជម្រាបថា មុនការប្រកាសតែងតាំងឱ្យទទួលខុសត្រូវលើការគ្រប់គ្រង បញ្ជាដឹកនាំ និងចាត់ចែងការងារប្រចាំថ្ងៃ នៅការិយាល័យ គណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ លោកវរសេនីយ៍ទោ ប៉ាង សាវឿន មានតួនាទីជានាយរងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់មន្ថែមថា លោកវរសេនីយ៍ឯក ហ៊ុន ហេង ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ និងត្រូវបានចៅក្រមស៊ើបស៊ួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នក្រោមបទចោទប្រកាន់ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ និងរបួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


