កីឡា
Nick Taylor ថា រ៉ាប៊ី ជាភរិយាដ៏អស្ចារ្យ ឃើញថ្ងៃដំបូងចង់រៀបការតែម្តង
ខ្សែបម្រើការពារ Nick Taylor របស់ក្លិបព្រះខ័នរាជស្វាយរៀង បានរៀបការជាមួយតារាចម្រៀង រ៉ាប៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជារយៈពេល២រដូវកាល។

Nick Taylor ត្រូវបានអ្នកគាំទ្រមើលឃើញពីជោគជ័យទាំងអាជីពបាល់ទាត់ និងការងារក្រៅទីលាន ក្នុងនោះការទទួលបានឱកាសថតផ្សាយពាណិជ្ជកម្ម និងជីវិតស្នេហា។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កីឡាករបានប្រាប់ថា ជីវិតរបស់ខ្លួននៅកម្ពុជារយៈពេលពីរឆ្នាំពិតជាវិសេសវិសាលខ្លាំងណាស់ ហើយពិតជាមានសំណាងដែលព្រះជាម្ចាស់ប្រទានពរជ័យដល់ជីវិតរបស់ខ្លួនដ៏អស្ចារ្យមួយនេះ។

Nict Laylor បាននិយាយថា ៖«ជីវិតរបស់ខ្ញុំពិតជាពិសេសខ្លាំងណាស់ ហើយអរគុណព្រះជាម្ចាស់សម្រាប់ជីវិតមួយនេះ។ ព្រះជាម្ចាស់ប្រទានពរខ្ញុំ ជាពិសេសខ្ញុំបានជួបភរិយាដ៏អស្ចារ្យ។ គាត់ជាស្ត្រីដ៏ល្អឥតខ្ចោះ ហើយខ្ញុំដឹងខ្លួនតាំងពីថ្ងៃជួបគាត់ដំបូងម្ល៉េះ គឺខ្ញុំនឹងរៀបការជាមួយគាត់»។

កីឡាករបន្តថា ៖«បាល់ទាត់ក៏ជោគជ័យដែរ។ ខ្ញុំពិតជាមនុស្សមានសំណាង ហើយខ្ញុំសូមអរគុណដល់អ្នកគាំទ្រទាំងអស់គ្នា។ អរគុណសម្រាប់ការគាំទ្រខ្ញុំ អរគុណសម្រាប់ការគាំទ្រព្រះខ័នរាជស្វាយរៀង អរគុណសម្រាប់ការគាំទ្រភរិយាខ្ញុំ អរគុណសម្រាប់ការគាំទ្រកីឡាបាល់ទាត់កម្ពុជា»។

«ខ្ញុំមិនអាចរកពាក្យអ្វីមកនិយាយអរគុណឲ្យគ្រប់គ្រាន់សម្រាប់អ្នកគាំទ្រទេ អរគុណខ្លាំងណាស់។ នៅកម្ពុជាពិតជាមានអ្នកគាំទ្របាល់ទាត់កម្ពុជាច្រើនមែនទែន។ ការគាំទ្រកាន់តែច្រើនដល់ក្លិប គឺជារឿងសំខាន់បំផុតសម្រាប់បាល់ទាត់។ ក្រុមជម្រើសជាតិ ពួកគេចូលរួមគ្នា នៅពេលណាមួយក្នុងឆ្នាំនេះ អ្នកដឹងទេនៅក្លិប ពួកយើងខិតខំហ្វឹកហាត់ខ្លាំង និងប្រកួតជារៀងរាល់ចុងសប្តាហ៍»។

Nick Taylor ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិកត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជាកាលពីចុងឆ្នាំ២០២៣ និងបានចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង ដែលជាកន្លែងរូបគេបានឈ្នះជើងឯកលីគកំពូលកម្ពុជា២លើកគឺឆ្នាំ២០២៣-២៤ និង២០២៤-២៥ ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣-២៤ និងឈានដល់វគ្គផ្តាច់ព្រ័ត្រពានដដែលនេះ ឆ្នាំ២០២៤-២៥ ឈ្នះពានខេមបូឌានស៊ុបភើខាប់ ឆ្នាំ២០២៤ និងជើងឯករងពានអាស៊ី AFC Challenge League ២០២៤-២៥៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


