ព័ត៌មានអន្ដរជាតិ
ត្រាំ បដិសេធដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយផ្តល់អាទិភាពដល់កិច្ចចរចាបទឈប់បាញ់មុនសិន
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទទី១៩ខែឧសភាឆ្នាំ២០២៥ថា លោកនឹងមិនដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ីឡើយ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសម្របសម្រួលកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនជាមុនសិន។

ការសម្រេចចិត្តរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមានការសន្ទនាតាមទូរសព្ទរយៈពេលពីរម៉ោងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានយល់ព្រមផ្តួចផ្តើមការពិភាក្សាបទឈប់បាញ់ភ្លាមៗ។
លោក ត្រាំ បានបង្ហាញការជឿជាក់ថា វាមានឱកាសសម្រាប់វឌ្ឍនភាពក្នុងការចរចា ហើយលោកក៏ជឿដែរថា លោក ពូទីន ពិតចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនមែន។ ក្នុងពេលជាមួយគ្នានេះដែរ លោក ត្រាំ បានបញ្ជាក់ថា លោកនឹងដកខ្លួនចេញពីកិច្ចចរចា ប្រសិនបើជាលោកយល់ថាលោកមិនអាចជួយអ្វីបានថែមទៀតនៅក្នុងដំណើរការបញ្ចប់ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។ មេដឹកនាំអាមេរិកវ័យ៧៨ឆ្នាំ បានរៀបរាប់ថា «ខ្ញុំគិតថា អ្វីមួយនឹងកើតឡើង។ ហើយប្រសិនបើជាអត់ ខ្ញុំនឹងចាកចេញ ហើយទុកឲ្យពួកគេបន្តទៅមុខទៀតដោយខ្លួនឯង»។
ក្រោយជជែកជាមួយពូទីនរួច លោក ត្រាំ បានប្រកាសថា រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាបទឈប់បាញ់ភ្លាមៗ ហើយចាត់ទុកការហៅទូរសព្ទលើកនេះថាទទួលបានផ្លែផ្កាល្អ ដោយបញ្ជាក់ថា មេដឹកនាំទាំងពីរបានយល់ព្រមការផ្តួចផ្តើមកិច្ចចរចាក្នុងគោលបំណងដើម្បីសម្រេចបាននូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ។ លោកបានស្នើបុរីវ៉ាទីកង់ជាកន្លែងដ៏សក្ដិសមសម្រាប់ការចរចា ដោយមានសម្តេចប៉ាប Leo XIV ស្ម័គ្រចូលរួមសម្រួលដល់កិច្ចពិភាក្សា។
យ៉ាងណាមិញ លោក Dimitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងនៅថ្ងៃអង្គារនេះថា ក្រោយការហៅទូរសព្ទត្រាំ-ពូទីន ភាគីពាក់ព័ន្ធទាំងអស់នៅមិនទាន់មាន«ពេលវេលាកំណត់»ជាក់លាក់ សម្រាប់ការរៀបចំអនុស្សរណៈនោះទេ។ លោក Peskov បាននិយាយថា គ្រប់គ្នាសុទ្ធតែចង់ធ្វើវាឲ្យលឿនតាមដែលអាចទៅរួច តែនៅមានបញ្ហារាំងស្ទះជាច្រើននៅក្នុងសេចក្ដីលម្អិតសម្រាប់បង្កើតអនុស្សរណៈ៕
ដោយ៖ ឈាង
ចុចអាន៖ និយាយទូរស័ព្ទជាមួយពូទីនចប់ភ្លាម, ត្រាំ បន្ទោស បៃដិន ថា មិនគួរលូកដៃចូលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សោះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


