ព័ត៌មានជាតិ
មកស្គាល់សាកលវិទ្យាល័យល្បីៗទាំង ១០ នៅរាជធានីភ្នំពេញ
សិស្សដែលគ្រោងបញ្ចប់ថ្នាក់ទី១២ នៅឆ្នាំនេះ ច្បាស់ជាកំពុងគិតថាត្រូវជ្រើសរើសសាកលវិទ្យាល័យណាមួយក្នុងចំណោមវិទ្យាល័យជាច្រើនមកសិក្សា ពិសេសសិស្សនៅតាមបណ្តាខេត្តនីមួយៗ។ សាកលវិទ្យាល័យនៅរាជធានីភ្នំពេញមិនថារដ្ឋ ឬឯកជននោះទេ មានច្រើនកន្លែងសម្រាប់សិស្សសិក្សា។
ថ្ងៃនេះ«កម្ពុជាថ្មី» នឹងលើកយកសាកលវិទ្យាល័យមួយចំនួននៅក្នុងរាជធានីភ្នំពេញ អាចជាគន្លឹះដល់សិស្សឲ្យបានដឹង។
១.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ហៅកាត់ជាបារំាង URPP ឬ ហៅជាអង់គ្លេស RUPP) ជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា បង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ ហើយចែកចេញជាមហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និងវិទ្យាស្ថានភាសាបរទេស(IFL)។

២.សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សវស ឬ USS UHS
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) ឬហៅថា (សាលាក្រហម) ជាភាសាអង់គ្លេស University of Health Sciences (U.H.S) និងជាភាសាបារាំង Université Des Sciences De La Santé (U.S.S)។ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាគ្រឹះស្ថានឧត្ដមសិក្សាដែលមានកេរ្តិ៍ឈ្មោះតាំងពីជំនាន់សង្គមចាស់ និងនៅតែរក្សាកិត្តិនាមសម្រាប់សិស្សនិស្សិតលើការជ្រើសរើសជំនាញវេជ្ជសាស្រ្តរហូតមកដល់ពេលបច្ចុប្បន្ន។

៣.សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច RULE
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដំបូងកកើតឡើងក្នុងទំរង់ជាវិទ្យាស្ថាននីតិសាស្ដ្រ នយោបាយ និងសេដ្ឋកិច្ច។ សាកលវិទ្យាល័យមួយនេះ នៅតែរក្សាតំណែងរបស់ខ្លួនជាសាកលវិទ្យាល័យជាតិចម្បង និងឈានមុខគេក្នុងរង្វង់មុខវិជ្ជានីតិសាស្ដ្រ សេដ្ឋកិច្ច និងអប់រំពាណិជ្ជកម្ម។

៤.សាកលវិទ្យាល័យជាតិគ្រប់គ្រង NUM
សាកលវិទ្យាល័យជាតិគ្រប់គ្រងត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1983។ សាកលវិទ្យាល័យនេះបានផ្តល់នូវកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សលើជំនាញគ្រប់គ្រង, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ពត៍មានវិទ្យា, ច្បាប់ពាណិជ្ជកម្ម, ទេសចរណ៍, និងភាសាបរទេស។ សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management NUM) ជាសាលាពាណិជ្ជកម្មមួយនៅក្នុងរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅក្បែរស្ថានីយ៍រថភ្លើងក្នុងរាជធានីភ្នំពេញ។

៥.សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ RUFA
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (សភវស) ហៅកាត់អង់គ្លេសថា (Royal University of Fine Arts, RUFA) គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈមួយមានទីតាំងនៅក្រុងភ្នំពេញ ។ សាលានេះមានមុខជំនាញដូចជា បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុបតែងលំអ វិចិត្រកម្ម និងចំលាក់។
ក្នុងនោះសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមាន ៥ វិទ្យាល័យ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យវិចិត្រសិល្បៈសូនរូប មហាវិទ្យាល័យតូរ្យតន្រ្តី មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត។

៦.សាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA
សាកលវិទ្យាល័យភូមិន្ទកសិកម្ម បង្កើតឡើងនៅឆ្នាំ១៩៦៤ ជាគ្រឹះស្ថានសិក្សាសាធារណៈ និងជាសាកលវិទ្យាល័យចំណាស់ជាងគេមួយនៅកម្ពុជា មានទីតាំងស្ថិតនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៧.សាកលវិទ្យាល័យន័រតុន
សាកលវិទ្យាល័យន័រតុន (NU) ជាសាកលវិទ្យាល័យឯកជនមួយ បង្កើតឡើងនៅក្នុងឆ្នាំ 1996 និងជាស្ថាប័នអប់រំឯកជនដែលបានបង្កើតឡើងជាលើកដំបូងនៅកម្ពុជា។ សាកលវិទ្យាល័យនេះ ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលអប់រំល្អបំផុតនៅកម្ពុជា ដោយត្រូវបានវាយតម្លៃទទួលស្គាល់ពីមជ្ឍដ្ឋានអ្នកសិក្សា។

៨.សាកលវិទ្យាល័យអន្តជាតិ (IU)
សាកលវិទ្យាល័យអន្តរជាតិ (IU) ជាស្ថាប័នឧត្ដមសិក្សាឯកជនមួយ ដែលមានឯកទេសខាងឱសថសាស្ត្រនិងវិទ្យាសាស្ត្រសុខាភិបាល បង្កើតឡើងនៅឆ្នាំ២០០២។ គុណភាពអប់រំរបស់សាកលវិទ្យាល័យអន្តរជាតិត្រូវបានទទួលស្គាល់ដោយស្ថាប័នវេជ្ជសាស្ត្រឆ្លងដែនដូចជា មូលនិធិអាស៊ីអឺរ៉ុប ASAIHL, អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក រួមទាំង ការទទួលស្គាល់ពី ECFMG, FAIMER និង IMED ដែលស្ថិតនៅសហរដ្ឋអាមេរិក។

៩. វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ
វិទ្យាស្ថានវ៉ាន់ដាបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ហើយជាគ្រឹះស្ថានឧត្ដមសិក្សាឯកជន ឯកទេសគណនេយ្យ និងពន្ធដាតែមួយគត់ដែលរៀបចំកម្មវិធីសិក្សាសម្រាប់និស្សិតទៅធ្វើការងារនៅបណ្ដាក្រុមហ៊ុននានាលើគ្រប់វិស័យ។ បច្ចប្បន្ននេះវិទ្យាស្ថានវ៉ាន់ដាមានចំនួន២សាខាដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

១០.វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតឡើងនៅឆ្នាំ១៩៦៤។ វិទ្យាស្ថានមួយនេះល្បីល្បាញខាងផ្នែកបច្ចេកវិទ្យា គីមីចំណីអាហារ វិស្វកម្មអគ្គិសនី ជាដើម។


-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ