KPT+
៣០០កន្លែងសិក្សាមិនអស់លុយជំនាញបដិសណ្ឋាកិច្ច និងទេសចរណ៍ បូកប្រាក់ឧបត្ថម្ភប្រចាំខែ
សហគមន៍ទេសចរណ៍ខេត្តសៀមរាប បាននឹងកំពុងផ្ដល់ឱកាសដល់សិក្ខាកាមសិក្សាផ្នែកបដិសណ្ឋាកិច្ច និងទេសចរណ៍ ដោយឥតគិតថ្លៃចំនួន ៣០០ កន្លែង រួមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែមទៀតផងដែរ។

បើយោងតាមសេចក្តីជូនដំណឹងរបស់សមាគមក្លឹបទេសចរណ៌សៀមរាប (Siem Reap Tourism Club – STC) បច្ចុប្បន្នសមាគមកំពុងជ្រើសរើសបេក្ខជន យុវជន យុវនារីឱ្យចូលសិក្សាជំនាញបដិសណ្ឋាកិច្ច និងទេសចរណ៍ចំនួន ៣០០កន្លែង មាន ៣ផ្នែកដូចជា ផ្នែកការិយាល័យជួរមុខ 100 កន្លែង, ផ្នែកម្ហូបអាហារ និងភេសជ្ជៈ 100 កន្លែង និងផ្នែកគេហកិច្ច 100 កន្លែងដោយតម្រូវឱ្យសិក្ខាកាមសិក្សារយៈពេល ៦ ខែពេញ។

ការសិក្សានេះ សិក្ខាកាមអាចទទួលបានអត្ថប្រយោជន៍ដូចជា៖
- ទទួលបានជំនាញច្បាស់លាស់
- ផ្ដល់ជូនកន្លែងស្នាក់នៅ សម្រាប់សិស្សមកពីឆ្ងាយ
- ផ្ដល់អាហារ បីពេល ក្នុងកំឡុងពេលសិក្សារយៈពេល ៦ខែនេះ
- ទទួលបានការគាំទ្រលើសេវាសុខុមាលភាពកំឡុងពេលសិក្សា
- ក្រោយរៀនចប់សញ្ញាប័ត្រទទួលស្គាល់ដោយក្រសួងទេសចរណ៍។
-ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភក្នុងមួយខែ ១៥០ដុល្លារផងដែរ។

សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងតាមទូរស័ព្ទលេខ 010 655 559 011 986 987៕
ប្រភពរូបថត៖ នាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


