ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី លើកទឹកចិត្តដល់អ្នករៀនមិនចប់វិទ្យាល័យ ងាកទៅរៀនជំនាញឯកទេស
អ្នកឧកញ៉ា គួច ម៉េងលី ដែលគេស្គាល់ថាជាអ្នកផ្តល់ការអប់រំដល់សង្គមមួយរូប បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ ខែកក្តដា លើកទឹកចិត្តដល់បុគ្គលណាដែលរៀនមិនបានចប់ថ្នាក់វិទ្យាល័យ កុំឱ្យបាក់ទឹកចិត្ត ដោយអាចចាប់យកជំនាញឯកទេសសិក្សាបាន ព្រោះវាក៏មានតម្លៃស្មើបរិញ្ញាបត្រនៅសាកលវិទ្យាល័យដែរ។

អ្នកឧកញ៉ា គួច ម៉េងលី លើកឡើងបែបនេះ ស្របពេលដែលមនុស្សមួយចំនួននៅក្នុងសង្គមបោះបង់ចោលការសិក្សាត្រឹមថ្នាក់វិទ្យាល័យ ឬ ក្រោយប្រឡងមិនជាប់ថ្នាក់បាក់ឌុប ដែលធ្វើឱ្យពួកគេបាក់ទឹកចិត្ត មិនអាចបន្តការសិក្សាបានទៀត។ ទាំងនេះ ក៏ធ្វើឱ្យអត្រាគ្មានការងារធ្វើកើនឡើង ហើយអាចឱ្យពួកគេជួបបញ្ហាក្នុងជីវិតប្រចាំថ្ងៃផងដែរ។
អ្នកឧកញ៉ា បានលើកឡើងថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររងរយៈពេល២ឆ្នាំមានច្រើនណាស់នៅកម្ពុជា។ សិស្សអាចរៀនចប់២ឆ្នាំ រួចក៏អាចបន្តចូលមហាវិទ្យាល័យ ឬ សាកលវិទ្យាល័យបានទោះមិនបានបញ្ចប់ថ្នាក់ទី១២ក៏ដោយ។ សញ្ញាបត្រដែលទទួលបាន ក៏មានតម្លៃស្មើជាមួយមួយសញ្ញាបត្ររបស់និស្សិតសាកលវិទ្យាល័យដូចគ្នា។ មួយវិញទៀត ជំនាញរឹង ឯកទេសផ្សេងៗកំពុងតែពេញនិយមនៅកម្ពុជាស្រាប់ ដូច្នេះប្រសិនបើអ្នកសិក្សាចង់ចាប់ជំនាញសិក្សា អាចរៀនតាមឯកទេសខ្លួនស្រឡាញ់ និងពេញចិត្ត ងាយស្រួលសម្រាប់ការចាប់អាជីពក្នុងជីវិតថែមទៀតផង។

នាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន រូបនេះបានសង្កត់ធ្ងន់ថា៖ “សញ្ញាបត្រនេះមានកម្រិតស្មើគ្នា និងតម្លៃស្មើគ្នា។ ដូច្នេះ សូមក្មួយៗទាំងឡាយកុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ឬ មើលរំលងសក្តានុពលរបស់ខ្លួនឯងឱ្យសោះ។”
លោកក៏បន្តជំរុញទឹកចិត្តដល់អ្នកសិក្សាគ្រប់រូប កុំចុះចាញ់ និងមានការតស៊ូ ខិតខំប្រឹងប្រែងចាប់យកចំណេះជំនាញសម្រាប់ជីវិតរបស់ខ្លួនម្តងហើយម្តងទៀត ដោយលោកបានផ្តាំថា បើមានការតស៊ូ នោះនឹងទទួលបានផលសម្រេចដូចបំណងរបស់ខ្លួន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


