ព័ត៌មានជាតិ
តោះ! មកជួបអ្នកចូលហាងកាហ្វេប្រេនៗ តម្លៃ ២ ទៅ ៣ ដុល្លារ
ក្រៅពីកន្លែងទទួលទានកាហ្វេ ហាងកាហ្វេប្រេនៗបានក្លាយជាកន្លែងជួបជុំដ៏ពេញនិយមសម្រាប់មនុស្សសម័យថ្មី។ មានមនុស្សមួយចំនួនគិតថា ហាងកាហ្វេយីហោធំៗមានតម្លៃថ្លៃ ប៉ុន្តែសម្រាប់សិស្សនិស្សិត បុគ្គលិកការិយាល័យគិតថា វាជាកន្លែងដែលល្អលើសពីហាងកាហ្វេតាមផ្លូវមួយចំនួន។

និស្សិតស្រីឈ្មោះ ឡន សុថាន្នី និយាយថា កាលដែលកញ្ញាទចូលចិត្តទៅហាងកាហ្វេប្រេនៗញឹកញាប់ ព្រោះកន្លែងធំទូលាយ បានញាំអីផង បានទាំងធ្វើកិច្ចការសាលាផង ហើយមានទាំងម៉ាស៊ីនត្រជាក់។ លើសពីនេះទៅទៀត ហាងកាហ្វេខ្លះមាន២ ទៅ៣ ជាន់ដែលអាចមានភាពងាយស្រួលមិនបង្កឲ្យមានភាពរញ៉ែរញ៉ៃ។
ចំពោះតម្លៃអាចទទួលយកបាន មិនថ្លៃពេក ក៏មិនថោកពេកដែរ តម្លៃមួយកែវ ២ ដុល្លារ នោះគឺសមរម្យហើយ។ សុថាន្នី លើកឡើងថា «យើងអាចញាំកាហ្វេនៅកន្លែងធម្មតាក៏បាន រសជាតិមិនមានភាពខុសគ្នានោះទេ គ្រាន់ថានៅទីនោះមានកន្លែងអង្គុយស្រួល មានម៉ាស៊ីនត្រជាក់ ស្ងប់ស្ងាត់ និងប្រេនតែប៉ុណ្ណោះ»។
បើតាមការកត់សម្គាល់របស់យុវតីរូបនេះ នៅកន្លែងកាហ្វេទាំងនោះមានទាំងអ្នករៀន អ្នកទៅលេងហ្គ្រេម អ្នកពិភាក្សាការងារ មានគ្រប់ទម្រង់។ ប៉ុន្តែបើនិយាយឲ្យចំសម្រាប់សិស្សងាយស្រួលការប្រើប្រាស់អ៊ិនធឺណេត កន្លែងធំទូលាយ។

និស្សិតឈ្មោះ ម៉ឹង ចាន់លាង បានឲ្យដឹងដែរថា កញ្ញាចូលហាងកាហ្វេអាចមួយសប្តាហ៍ ៤ដង ទៅ ៦ដង ដោយហេតុថាទីនោះស្ងប់ស្ងាត់ល្អ ត្រជាក់ មិនរញ៉ែរញ៉ៃ គឺល្អដាច់ដោយឡែករៀងៗខ្លួន មិនរំខាន មិនមានការតម្លង់ពីខាងក្រៅជាពិសេសពេលត្រូវធ្វើកិច្ចការសាលាម្តងៗ។ ជាមួយគ្នានេះដែរ ភាគច្រើនអ្នកចូលចិត្តហាងកាហ្វេប្រេនៗអាចជាអ្នកធ្វើការច្រើនជាងនិស្សិត ព្រោះគេចាត់ទុកជាកន្លែងងាយស្រួលក្នុងការនិយាយគ្នា ប៉ុន្តែក៏មានមួយមនុស្សមួយចំនួនតូចគ្រាន់តែចូលទៅញាំអីធម្មតា។ អ្នកខ្លះនិយាយថាទីនោះមានតម្លៃថ្លៃលក់លើសពីតម្លៃនៃកន្លែងផ្សេង កញ្ញា ចាន់លាង បានបញ្ជាក់ថា «ប្រសិនបើយើងមើលទៅលើស្ថានភាពជាក់ស្តែង ការឌីគ័រហាង របស់របបផ្សេងៗ ម៉ាស៊ីនត្រជាក់ wifi គឺអស់ច្រើន ដូច្នេះគេលក់ក្នុងតម្លៃ ១ ដុល្លារ ទៅ ៣ដុល្លារ តាមប្រភេទនោះមិនខុសនោះទេ»។

និស្សិតប្រុសឈ្មោះ ចាប បូណា បានរៀបរាប់ថា ហាងកាហ្វេប្រេនមានច្រើនណាស់នៅក្នុងរាជធានីភ្នំពេញ ហើយដែលនាំឲ្យសិស្សនិស្សិតនិយមចូលទីនោះ ព្រោះនៅក្នុងហាងកាហ្វេប្រេន ជាកន្លែងមានផាសុខភាព មានអនាម័យ ទីកន្លែងស្អាត និងត្រជាក់ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ មានwifi អាចធ្វើកិច្ចការសាលា ការងារផ្សេងៗ បរិយាកាសស្ងប់ស្ងាត់ ធ្វើកិច្ចការបានល្អ និងអាចជាកន្លែងក្នុងការណាត់ជួបមិត្តភក្តិជជែកគ្នាលេងផងដែរ។
បូណា បានបន្តថា «សម្រាប់សិស្សមួយចំនួនដែលគ្រាន់ចូលទៅញាំអីធម្មតាអាចថាទីនេះមានតម្លៃថ្លៃបន្តិច តែសម្រាប់អ្នកចូលទៅពិភាក្សាការងារវាសមរម្យ និងអាចបានផលប្រយ៉ោជន៍ពីកន្លែងនេះច្រើន មានកន្លែងធំទូលាយ ហើយញាំកាហ្វេអស់ត្រឹម ២ដុល្លារ ទៅ៣ដុល្លារ តែអ្វីទទួលបាន កន្លែងល្អ បរិយាកាសស្តាត់ មិនខាតការប្រើអ៉ិនធឺណេតផ្ទាល់ខ្លួន »។
បូណា បានគូសបញ្ជាក់ថា ហាងកាហ្វេប្រេនអាចជាកន្លែងល្អ តែវាក៏អាចមានផលប៉ះពាល់ ដោយសារសិស្សសាលាមួយចំនួន ឬនិស្សិតខ្លះបានយកកន្លែងនោះទៅជាកន្លែងណាត់ជួបគ្នាសម្រាប់លេងហ្គេមទៅវិញ៕
អត្ថបទ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


