ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ថ្ងៃនេះមានការបន្ធូរបន្ថយទោស ពី៣ខែ ដល់៦ខែ និង៩ខែ ដល់ទណ្ឌិតចំនួន ២៧នាក់ក្នុងនោះមានស្រីម្នាក់
បន្ទាយមានជ័យ ៖ ក្នុងកិច្ចប្រជុំមួយក្នុងសាលប្រជុំសាលាខេត្ត មន្ត្រីពន្ធនាគារ បានលើកក្នុងកិច្ចប្រជុំនោះថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២២នេះ ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ព្រះមហាក្សត្របានធ្វើការបន្ធូរបន្ថយទោស ពី៣ខែ ដល់៦ខែ និង៩ខែ ដល់ទណ្ឌិតចំនួន ២៧នាក់ក្នុងនោះមានស្រី១នាក់។

ក្នុងឱកាសពិធីបុណ្យជាតិធំៗក្នុងឆ្នាំ ២០២២ នេះ។ ក្នុងកិច្ចប្រជុំដោយមានការចូលរួម លោក គឹងវណ្ណ អភិបាលរងខេត្តបន្ទាយមានជ័យលោកលឹមប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងមន្ត្រី ពន្ធនាគារជាច្រើននាក់។

មន្ត្រីពន្ធនាគារបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មានការរបន្ធូរបន្ថយ ទោស ពី៣/ខែ មានចំនួន ១៧នាក់ ដល់៦/ខែមានចំនួន៦នាក់ និង៩/ខែមានចំនួន៤នាក់ ដល់ទណ្ឌិតចំនួន ២៧នាក់ ក្នុងនោះមានស្រី១នាក់។

មន្ត្រីពន្ធនាគារបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយការលើកលែងទោសដល់ ទណ្ឌិតចំនួន២៧នាក់នេះក្នុងពិធីបុណ្យជាតិធំៗ បន្ធូបន្ថយទោសដល់ទណ្ឌិតនេះដោយព្រះមហាក្សត្រ។

មន្ត្រីពន្ធនាគារបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដានិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្មសិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។

មន្ត្រីពន្ធនាគារបានបញ្ជាក់ឲ្យដឹងទៀតថា អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាត់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយនិងលើកលេងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។

មន្ត្រីពន្ធនាគារបានបញ្ជាក់ឲ្យដឹងទៀតថាជនជាប់ឃុំទាំងអស់ត្រូវបានប្រធានពន្ធនាគារយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវះជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើមក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក។
ក្នុងនោះលោកគឹង វណ្ណះបានមានប្រសាសន៍ថា ការបន្ធូរបន្ថយដល់ទណ្ឌិតចំនួន២៧នាក់ ក្នុងបន្ធូរបន្ថយទោសរយៈពេល៣ខែ បន្ធូរបន្ថយទោសរយៈពេល៦ខែ និងបន្ធូរបន្ថយទោសមានរយៈពេល៩ខែ។
លោកគឹង វណ្ណះ បានធ្វើការផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


