សន្តិសុខសង្គម
សមត្ថកិច្ចចុះឆែកឆេរ ៤ទីតាំងនៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាង ១០០នាក់ និងបិទអគារឆបោកអនឡាញមួយកន្លែង
កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះត្រួតពិនិត្យអគារស្នាក់នៅចំនួន ៤ទីតាំង ក្នុងក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ។ ដោយមានការចូលរួមពី លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងសម្របសម្រួលនីតិវិធីច្បាប់ដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត រួមជាមួយកម្លាំងនគរបាលខេត្ត កងរាជអាវុធហត្ថ និងអាជ្ញាធរក្រុងប៉ោយប៉ែតផងដែរ។


ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ អាគារស្នាក់នៅចំនួន៤ទីតាំង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញជនបរទេសស្នាក់នៅប្រមូលផ្តុំមិនរាយការណ៍ចំនួន១១៧នាក់ (ស្រី២០នាក់) និងបិទបណ្តោះអាសន្នមួយទីតាំង (Seal Off) ដែលកំពុងដំណើរការអាជីវកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។


ជាលទ្ធផល ទីតាំងទី ១ , ៣ , ៤ មានជនបរទេសស្នាក់នៅប្រមូលផ្តុំ និងរកពុំឃើញមានសម្ភារៈសម្រាប់ព្រឹត្តប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online)នោះទេ ហើយបានប្រគល់ជូនជំនាញអន្តោប្រវេសន៍ជាអ្នកគ្រប់គ្រងនិងបន្តនីតិវិធី។ ដោយឡែកទីតាំងទី២ ដែលរកឃើញមានជនបរទេស និងជនជាតិខ្មែរស្នាក់នៅចំនួន ២៧នាក់ (ស្រី១៨នាក់) កំពុងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ត្រូវបានបិទសៀលទីតាំងជាបណ្តោះអាសន្ន។


ក្រោយប្រតិបត្តិការមនុស្សត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតយកទៅសាកសួរនិងស្រាវជ្រាវបន្តតាមនីតិវិធី៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


