សន្តិសុខសង្គម
អាជ្ញាធរខេត្ដបន្ទាយមានជ័យ បន្ដចុះពិនិត្យទីតាំងមួយចំនួន ក្នុងក្រុងប៉ោយប៉ែត តែមិនរកឃើញមានបទល្មើសពាក់ព័ន្ធ Online Scams
កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ បានបន្ដប្រតិបត្ដិការចុះឆែកឆេរ នៅទីតាំងមួយចំនួន ក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត សង្ស័យប្រព្រឹត្ដិបទល្មើស Online Scams ជាក់ស្ដែងក្នុងប្រតិបត្ដិការនេះ បានឃើញជនបរទេស ចំនួន៤៣នាក់ មិនបានពាក់ព័ន្ធសកម្មភាព បទល្មើស Online Scams នោះឡើយ កាលពីនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍ របស់ខេត្ដបន្ទាយមានជ័យ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ដោយមានការសម្របសម្រួលពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៤ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេស៤៣នាក់ ស្រី១២នាក់ ៦សញ្ជាតិ ឥណ្ឌូនេស៊ី៤នាក់ប្រុស ចិន៩នាក់ស្រី១នាក់ ប៉ាគីស្ថាន១១នាក់ប្រុស,ហ្វីលីពីន១៧នាក់ស្រី១១នាក់,បង់ក្លាដេស១នាក់ប្រុស និងឥណ្ឌា១នាក់ប្រុស ដូចខាងក្រោម៖ ទីតាំងទី១ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ រោងសង្ក័សី ៤បន្ទប់ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន៤នាក់ប្រុស ជាចុងភៅលក់ម្ហូបនៅទីតាំង ពុំមានលិខិតឆ្លងដែនជាប់ខ្លួន នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង ទីតាំងពុំមានសម្ភារ:សង្ស័យ អប់រំណែនាំ និងផាកពិន័យម្ចាស់ទីតាំង,


ទីតាំងទី២ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ កម្ពស់៣ជាន់ ២០បន្ទប់ សាលទំនេរ១ មានជនជាតិចិនស្នាក់នៅចំនួន៩នាក់ ស្រី១នាក់ ពុំមានសម្ភារ:សង្ស័យ អប់រំណែនាំ និងផាកពិន័យម្ចាស់ទីតាំ, ទីតាំងទី៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ផ្ទះជួលកម្ពស់២ជាន់ ២៨បន្ទប់ ជាបន្ទប់ស្នាក់នៅ មានជនបរទេសស្នាក់នៅចំនួន១៩នាក់ស្រី១១នាក់ ២សញ្ជាតិបាគីស្ថាន២នាក់ប្រុស ហ្វីលីពីន១៧នាក់ស្រី១១នាក់ ពុំមានសម្ភារ:សង្ស័យ អប់រំណែនាំនិងផាកពិន័យម្ចាស់ទីតាំង



ទីតាំងទី៤ (សង្ស័យករណីបង្ខាំងមនុស្ស) ភោជនីយដ្ឋានភីខេ គ្លូប៊ល ឯ.ក ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យមានការបង្ខាំង មនុស្សលក់ជួញដូរទៅបរទេស ទីតាំងមានម្ចាស់ឈ្មោះ ពឿន ឆោឌី ភេទស្រី ទីតាំងមានកម្ពស់២ជាន់ ១០បន្ទប់ និងជាន់ក្រោមជាភោជនីយដ្ឋាន ឃើញមានជនបរទេសចំនួន១១នាក់ប្រុស ៣សញ្ជាតិ បង់ក្លាដេស១នាក់ ឥណ្ឌា១នាក់ និងប៉ាគីស្ថាន៩នាក់ ក្នុងនោះ៖ ៩នាក់ប្រុសជាបុគ្គលិក (បង់ក្លាដេស១នាក់ និងប៉ាគីស្ថាន៨នាក់)២នាក់(ប៉ាគីស្ថាន១នាក់ និងឥណ្ឌា១នាក់) ជាភ្ញៀវ។
ក្រោយអាជ្ញាធរចុះត្រួតពិនិត្យ និងស្រាវជ្រាវយ៉ាងល្អិតល្អន់ ទីតាំងនេះជាកន្លែងប្រកបអាជីវកម្មត្រឹមត្រូវ ពុំពាក់ព័ន្ធករណីបង្ខាំងមនុស្សទេ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


