Connect with us

ព័ត៌មានជាតិ

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ក្នុងក្រុងសិរីសោភ័ណនឹងបញ្ចប់នៅចុងខែមិថុនានេះ

បានផុស

នៅ

ការរអ៊ូរទាំរបស់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណលើបញ្ហាផ្លូវខូច ដីហុយ និងរងផលប៉ះពាល់ជាច្រើនពីគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ នឹងល្អប្រសើឡើងវិញ ក្រោយគម្រោងនេះត្រូវបិទបញ្ចប់នៅបំណាច់ខែមិថុនា ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំ និងចុះត្រួតពិនិត្យទីលានទុកដាក់សំរាមថ្មី និងទីតាំងកែលម្អទីលានចាក់សំរាមចាស់ និងទីតាំងស្ថានីយប្រព័ន្ធប្រត្តិកម្មទឹកកខ្វក់ និងការដ្ឋានលូទឹកកខ្វក់ ដឹកនាំដោយ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ជាមួយក្រុមហ៊ុនអនុវត្តគម្រោងពីរដ្ឋាភិបាលនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ក្រៅពីការលើកឡើងខាងលើ ដោយមើលឃើញពីផលវិបាករបស់ក្រុមហ៊ុន មិនទាន់បញ្ចប់ទៅតាមគម្រោង លោកស្នើឲ្យខាងក្រុមហ៊ុនធ្វើផែនការណ៍ពីការអនុវត្តគម្រោងដាក់មករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តជួយរៀបចំសណ្តាប់ធ្នាប់ និងសម្របសម្រួលបញ្ហានានា ព្រោះរដ្ឋបាលខេត្តចង់ឲ្យគម្រោងនេះបញ្ចប់ដោយជោគជ័យ ទៅតាមផែនការណ៍ ដោយលោកប្តេជ្ញាបន្តគម្រោងនេះឲ្យមាននិរន្តភាព។ លោកសង្ឃឹមថា ក្រោយចប់គម្រោងដោយជោគជ័យ ក្រុងសិរីសោភ័ណនឹងប្រែមុខមាត់ថ្មី មានសោភ័ណភាព មានប្រព័ន្ធលូបញ្ចៀសទឹកជំនន់ ពលរដ្ឋអស់កង្វល់ពីបញ្ហាទឹកកខ្វក់ ស្ទះលូដូចមុនទៀងហើយ។

ដោយឡែកលោក សាន រដ្ឋា ប្រធានក្រុមបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យក្រុមហ៊ុនរៀបចំប្រព័ន្ធបណ្តាញលូ ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធច្រោះសម្អាតទឹកកខ្វក់ ដែលកំពុងអនុវត្តឈានទៅដល់ការបិទបញ្ចប់គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវធ្វើយ៉ាងណាឲ្យហើយទៅតាមគម្រោង ដែលត្រូវបិទបញ្ចប់នាខែមិថុនា ២០២៦នេះ។

ក្រោមបទបង្ហាញរបស់តំណាងក្រុមហ៊ុន ប្រព័ន្ធប្រត្តិកម្មទឹកកខ្វក់ និងទីលានទុកដាក់សំរាមថ្មី ដោយពុំទាន់សម្រេចបាន១០០%ទៅតាមគម្រោង លោកសូមឲ្យខាងក្រុមហ៊ុនធ្វើផែនការណ៍បិទបញ្ចប់ ទោះបីជាមិនទាន់រួចរាល់ ត្រូវធ្វើឲ្យហើយក្រោយពេលបិទបញ្ចប់ កុំទុកចោលដែលនាំឲ្យមានបញ្ហាខូចឈ្មោះក្រុមហ៊ុន និងរងការផាកពិន័យទៅតាមកិច្ចកុងត្រា ។ ដោយឡែកចំពោះ ទីលានទុកដាក់សំរាម សូមឲ្យបន្ថែមកម្មករ និងអនុវត្តទៅតាមបច្ចេកទេសដែលមានស្រាប់៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម