ព័ត៌មានជាតិ
សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់សីលា ទទួលបានជយលាភី វេទិកាយុវជនពិភាក្សាអំពីបរិស្ថាន
យុវសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់សីលា នៅក្នុងខេត្តព្រះសីហនុ បានក្លាយជាជើងឯកនៃវេទិកាយុវជន ជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២២ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ទុកថាវេទិកានេះ បានលើកទឹកចិត្តដល់យុវជន យកចិត្តទុកដាក់ត្រងត្រាប់ សិក្សាស្រាវជ្រាវ យកបទពិសោធន៍ល្អ ដើម្បីចែករំលែកចំណេះដឹងយ៉ាងទូលំទូលាយស្តីពីបរិស្ថាន និងបណ្តុះស្មារតីស្រឡាញ់បរិស្ថានកាន់តែខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីផ្តល់ពានរង្វាន់ដល់ជ័យលាភី លោក នេត្រ ភក្រ្តា រដ្ឋលេខាធិក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះវេទិកាប្រកួតដែលយុវជនបានចូលរួមប្រកួតនេះ គឹពិតជាបានដើរតួនាទីយ៉ាងសំខាន់ទៅលើការផ្សព្វផ្សាយបញ្ហាបរិស្ថាន និងពិសេសការបណ្តុះស្មារតីឱ្យស្រឡាញ់បរិស្ថាន ទៅលើការបង្កើនចំណេះដឹងបរិស្ថាន។
រាជរដ្ឋាភិបាលបានគិតគូរពីការអភិវឌ្ឍប្រកបដោយចីរភាពគឺសំដៅលើការរីកចម្រើននៃសេដ្ឋកិច្ច ការរីកចម្រើននៃសង្គមជាតិ និងការយកចិត្តលើសកម្មភាពមេត្រីភាពបរិស្ថានកាន់តែខ្ពស់ជាងមុន។ វេទិកាយុវជនជជែកពិភាក្សាបរិស្ថានគឺជាមធ្យោបាយមួយក្នុងការចែករំលែក ព័ត៌មានបរិស្ថាន និងការស្រឡាញ់បរិស្ថានទៅកាន់ពលរដ្ឋដទៃទៀត បន្ថែមលើយន្តការផ្សេងៗទៀតដែល ក្រសួងបរិស្ថានបានរៀបចំឡើងក្នុងការបញ្ជ្រាបនិងផ្សព្វផ្សាយចំណេះដឹងបរិស្ថានក្នុងចំណោមប្រជាពលរដ្ឋ។
សូមបញ្ជាស់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២២ ជាលើកទី៤២ និងជាលើកទី១ដែលបានរៀបចំនៅខេត្តព្រះសីហនុ ដែលបានចាប់ផ្ដើមតាំងពីខែមេសា ដល់ខែសីហា ឆ្នាំ២០២២ និងបានចែកចេញជាបីវគ្គ គឺ វគ្គណែនាំ វគ្គប្រកួតដំបូង និងវគ្គប្រកួតផ្ដាច់ព្រ័ត្រ។ វេទិកានេះដែរបានផ្ដល់ឱកាសដល់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ថ្មីៗតាមបែបវិទ្យាសាស្រ្តគាំទ្រគោលជំហររបស់ខ្លួន ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពីបណ្តាវាគ្មិន និងមន្រ្តីជំនាញផ្នែកបរិស្ថាន ព្រមទាំងបានចែករំលែកនូវចំណេះដឹងទាំងនោះ ទៅកាន់សាធារណជនទូទៅថែមទៀត ក្នុងការចូលរួមការគ្រប់គ្រងបរិស្ថានរបស់ប្រទេសកម្ពុជានាថ្ងៃអនាគតកាន់តែល្អប្រសើរ។
យុវសិស្សមកពីវិទ្យាល័យចំនួន១៦ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង បានចូលរួមប្រកួតក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២២ ហើយក្នុងនោះវិទ្យាល័យចំនួន៦ បានឆ្លងចូលដល់វគ្គផ្តាច់ព្រ័ត្ររួមមាន៖ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យ ហ៊ុន សែន កំពង់សីលា វិទ្យាល័យ ហ៊ុន សែន មិត្តភាព និងវិទ្យាល័យ ហ៊ុន សែន ប៉ាក់ខ្លង ដែលបានធ្វើការពិភាក្សាលើប្រធានបបទសំខាន់ចំនួន៣គឺ៖
ប្រធានបទទី១៖ ការអប់រំបរិស្ថាននៅវត្តអារាមមានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរឥរិយាបទស្រលាញ់បរិស្ថានជាងនៅសាលារៀន។ ប្រធានបទទី២៖ សំណល់ប្លាស្ទិកគឺជាប្រភពចម្បងនៃការបំពុលបរិស្ថានសមុទ្រ និងប្រធានបទទី៣៖ ការបង្កើតមុខរបរឱ្យសហគមន៍មូលដ្ឋានបានចូលរួមចំណែកដល់ការអភិរក្សជីវៈចម្រុះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២១ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ