Connect with us

ព័ត៌មានជាតិ

មន្រ្តីជំនាញបារម្ភពីគុណភាពផ្លូវ ក្រោយចម្រូង​ចម្រាសលើគម្រោងដេញថ្លៃជួសជុលផ្លូវ ៩ខ្សែ ក្នុងស្រុកស្វាយទាប

បានផុស

នៅ

ខេត្តស្វាយរៀង៖ គម្រោងការដាក់ដេញថ្លៃជួសជុលផ្លូវដី ក្រាលថ្មបំបែក ចំនួន៩ខ្សែ ក្នុងឃុំចំនួន០៨ នៃស្រុកស្វាយទាប មានភាពចម្រូងចម្រាស់ ដោយក្រុមហ៊ុនដេញថ្លៃ បានទម្លាក់តម្លៃទាបរហូតក្រោម៦០% និងគម្រោងខ្លះទៀត ទម្លាក់តម្លៃទាបរហូត៧០%។ ជុំវិញគម្រោងដេញថ្លៃនេះ អ្នកជំនាញ អះអាងថា ពិបាកជឿជាក់ ក្នុងការទទួល​បានផ្លូវថ្នល់ល្អ ដែលមានគុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការដាក់ដេញថ្លៃនេះធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅតាមសាលាឃុំទាំង០៨ នៃស្រុកស្វាយទាប។  មន្ត្រីលទ្ធកម្មបានលើកឡើងថា នេះជាលើកដំបូងហើយដែលក្រុមហ៊ុន ចូលរួមដាក់សំណើរដេញថ្លៃ ទម្លាក់តម្លៃទាបរហូតក្រោម៦០%ទៅ៧០% គឺមិនធ្លាប់មានកន្លងមកទេ។

មន្ត្រីលទ្ធកម្ម បានបង្ហាញអំពីគម្រោងដេញថ្លៃ ដូចខាងក្រោម៖

១. ឃុំស្វាយរំពារ គម្រោងកែលម្អផ្លូវដី ក្រាលថ្មបំបែក ប្រវែង ២,៤០៦ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន ១៥៧,៩១១,១០០រៀល។ ក្រុមចូលដាក់សំណើរ១៦ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុន សូ សាវឿន ដាក់តម្លៃ៤០,៩០២,០០០រៀល។

២. ឃុំសំបួរ  គម្រោងកែលម្អ ផ្លូវក្រាល បេតុងអាមេ ប្រវែង៣៩៥ម៉ែត្រ ទទឹង៤,៥ម៉ែត្រ និងស្លាកគម្រោង១ តម្លៃប៉ាន់ស្មាន ២០០,៦៤១,៦៧៤រៀល ។ មាន០៨ក្រុមហ៊ុនដាក់សំណើរ លទ្ធផល បានទៅលើក្រុមហ៊ុន សូ សាវឿន ដាក់តម្លៃ ៩៥,៩៨៥,០០០រៀល តម្លៃទាបក្រោម៥០% ។

៣. ឃុំកណ្តៀងរាយ គម្រោងកែលម្អផ្លូវក្រាលបេតុងអាមេ ប្រវែង ៤៥២ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន២២៩,៥៩៤,០៣៥រៀល។ មាន៥ ក្រុមហ៊ុនដាក់ដេញសំណើរដេញថ្លៃ តែលទ្ធផល ត្រូវបានឆាចោល ដោយសារមានភាពរញ៉េរញ៉ៃនឹងមិនមានភាពប្រក្រតី ទើបមន្ត្រីលទ្ធកម្មស្នើសុំឆាគម្រោងនេះចោល។

៤. ឃុំរមាំងថ្កោល គម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ប្រវែង១,០៧៧ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ៧៣,៣៥៦,១៩៨រៀល ។មាន៧ក្រុមហ៊ុនដាក់សំណើរ លទ្ធផល បានទៅលើក្រុមហ៊ុន សូ សាវឿន ដាក់តម្លៃ ១៨,៣០៩,០០០រៀល (តម្លៃទាបអាចទទួលយកបាន) តម្លៃទាបក្រោម៦០%។

*ឃុំរមាំងថ្កោល គម្រោងជួសជុលផ្លូវដី១ខ្សែប្រវែង ២,៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាំស្មៅតាមជើងទេផ្លូវ តម្លៃប៉ាន់ស្មាន ៩១,៥៨៤,៧៦៦រៀល ។ មាន៨ក្រុមហ៊ុនដាក់សំណើរដេញថ្លៃ លទ្ធផល បានទៅលើក្រុមហ៊ុន ព្រាប រដ្ឋា ដាក់តម្លៃ ៣៩,២០០,០០០រៀល តម្លៃទាបអាចទទួលយកបាន (តម្លៃទាបក្រោម៥០%)។

៥. ឃុំប្រសូត្រ គម្រោងកែលម្អរ ផ្លូវបេតុងអាមេ ប្រវែង៣៦៩ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៨៧,៦០២,៣១៩រៀល ។ មាន០៨ក្រុមហ៊ុនដាក់សំណើរ លទ្ធផល បានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា  ដាក់តម្លៃ ៩៩,៦៣០,០០០រៀល តម្លៃទាបអាចទទួលយកបាន។

៦.ឃុំពពែត គម្រោងកែលម្អផ្លូវក្រាលថ្មបំបែក ប្រវែង ២,៧៦៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញា១ តម្លៃប៉ាន់ស្មាន ២០០,៩៥៤,៨១៨រៀល។មាន១៤ក្រុមហ៊ុនដាក់សំណើរ លទ្ធផលបានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃ ៥១,១៧១,០០០រៀល ដាក់តម្លៃទាបក្រោម៧០% ។

៧. ឃុំមនោរម្យ កម្រោងកែលម្អផ្លូវក្រាលបេតុងអាមេ ប្រវែង៣១៤ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្លាកសញ្ញា១ តម្លៃប៉ាន់ស្មាន ១៧៦,៨៥១,០០២រៀល។មាន០៧ក្រុមហ៊ុន ដាក់សំណើរដេញថ្លៃ លទ្ធផល បានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃ ៨៤,៧៨០,០០០រៀល ដាក់តម្លៃទាបក្រោម៥០%។

៨. ឃុំគគីរសោម គម្រោង កែកម្អផ្លូវក្រាលថ្មបំបែក ប្រវែង៣,៦៣៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៥១,៩៣៣,០០៤រៀល។ មាន១៤ក្រុមហ៊ុនដាក់សំណើរដេញថ្លៃ លទ្ធផល បានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា  ដាក់តម្លៃ ៦១,៨១២,០០០រៀល (ដាក់តម្លៃទាបបំផុតក្រោម ៧០%)៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម