ព័ត៌មានជាតិ
ក្រសួងការងារនឹងបើកប្រាក់ឈ្នួលជូនកម្មករក្រុមហ៊ុន ស៊ុន ស៊ីងហ្គាមិនដែលត្រូវថៅកែរត់ចោលនៅថ្ងៃស្អែក
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកប្រាក់ឈ្នួលជូនកម្មករនយោជិតធ្វើការនៅក្រុមហ៊ុន ស៊ុន ស៊ីង ហ្គាមិន ដែលត្រូវថៅកែរត់ចោលនៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ស្អែកនេះនៅស្រុកអង្គស្នួល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះនៅល្ងាចថ្ងៃទី៣១សីហានេះបានឱ្យដឹងថាដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនឹងចាប់ផ្តើមបើក ផ្ដល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនបងប្អូនកម្មករនយោជិតធ្វើការនៅក្រុមហ៊ុន ស៊ុន ស៊ីងហ្គាមិន ចាប់ពីម៉ោង ១៤និង០០នាទីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅនៅសាលាស្រុកអង្គស្នួល ស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្រសួងបានណែនាំឱ្យបងប្អូនកម្មករនិយោជិតយកមកជាមួយនូវឯកសារមួយចំនួនដូចជា ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននិង ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
លោក សៅ ប៊ុនធឿន អនុប្រធានការិយាល័យអន្តរាគមន៍នៃគណៈកម្មការដោះស្រាយវិវាទបាតុកម្មកូដកម្មនិងគ្រប់មុខសញ្ញាបានឱ្យដឹងកាលពីល្ងាចថ្ងៃទី៣១សីហានេះថាក្រុមហ៊ុន ស៊ុន ស៊ីង ហ្គាមិនជារោងចក្រកាត់ដេរស៊ីឈ្នួលតពីរោងចក្រផ្សេងទេដោយមានកម្មករចំនួន៤២នាក់ក្នុងនោះមាន២០ត្រូវបានដោះស្រាយបើកប្រាក់រួចរាល់។ ចំណែកនៅសល់កម្មករចំនួន២២នាក់ទៀតនៅមិនទាន់បានបើកនៅឡើយទេ ដោយថៅកែបានរត់ចោលបាត់ស្រមោល។
លោកបានបន្តថា ក្រោយពីថៅកែរត់ចោលកម្មករបានដាក់ពាក្យបណ្តឹងទៅសាលាស្រុកឱ្យជួយដោះស្រាយឱ្យហើយបានធ្វើការតវ៉ាដោយសន្តិវិធីកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
លោកបានបន្តថា បន្ទាប់មកក្រុមការងាររបស់លោកបានចូលរួមដោះស្រាយនិងបានរាយការណ៍ជូនក្រសួងការងារហើយក្រសួងនឹងចាប់ផ្តល់ដោះស្រាយបើកប្រាក់ឈ្នួលជួនពួកគាត់នៅរសៀលថ្ងៃស្អែកនៅសាលាស្រុកអង្គស្នួល៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


