ព័ត៌មានជាតិ
អគាររដ្ឋបាលសាលាខេត្តព្រះសីហនុសង់បានប្រមាណ ១៥ ភាគរយ
លោកឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅថ្ងៃទី ០៩ ខែកញ្ញានេះថា រហូតមកដល់ពេលនេះ អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីសម្រេចការសាងសង់បានប្រមាណ ១៥ ភាគរយហើយបន្ទាប់ពីបានបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ កាលពីដើមខែមីនា ឆ្នាំ២០២២កន្លងទៅ។


អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី០៧ ខែមីនាឆ្នាំ២០២២ នៅលើទីតាំងចាស់មានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ កម្ពស់ ៤ជាន់ គ្រោងសាងសង់ដោយប្រើរយៈពេល១៨ខែ។
យ៉ាងណាការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីនេះមានការរាំងស្ទះខ្លះៗ ដោយសារជារដូវស្សាហើយខេត្តព្រះសីហនុជាប់តំបន់ឆ្នេរសមុទ្របង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

លោក ឃាង ភារម្យ បានបញ្ជាក់ថា «ករណីបញ្ចប់ការសាងសង់ចាំមើលយើងឡើងគ្រោងសិន ទើបយើងអាចវាយតម្លៃបាន ដោយសារនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់រហូតហើយករណីអាកាសធាតុនេះក៏ជាករណីមួយដែរ»។
អគារសាលាខេត្តនេះមានកម្ពស់ ៤ ជាន់ និងមានផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ។ ចំពោះស្ថាបត្យកម្មនៃអគារគឺយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


