ព័ត៌មានជាតិ
ការបន្ថែមមន្ត្រីរាជការនៅថ្នាក់រាជធានីខណ្ឌជារឿងធម្មតា បើថ្នាក់ក្រោមជាតិមានការងារកាន់តែច្រើន
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថា ការបន្ថែមមន្ត្រីរាជការនៅរាជធានីភ្នំពេញ និងថ្នាក់ខណ្ឌវាជារឿងធម្មតាបើការប្រតិភូកម្មការងារពីថ្នាក់កណ្តាលមកថ្នាក់ក្រោមជាតិកាន់តែច្រើន យើងក៏ត្រូវបន្ថែមមនុស្សមកបំពេញការងារឱ្យកាន់តែច្រើនដែរ សំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋនេះបានលឿន ទាន់ពេលនិងមានតម្លាភាព។
លោក កើត ឆែ លើកឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខណ្ឌច្បារអំពៅ លោក កាទើ អះម៉ាតសទើរ នៅព្រឹកថ្ងៃទី០៩ កញ្ញា ២០២២ នៅសាលាខណ្ឌច្បារអំពៅ។

លោក កើត ឆែ ក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះអាជ្ញាធរខណ្ឌមន្ត្រីរាជការទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបំរើសេវាកម្មផ្សេងៗជូនប្រជាពលរដ្ឋបានយ៉ាងល្អនិងមានសម្លាភាព រហូតធ្វើឱ្យប្រជាពលរដ្ឋគោរពស្រលាញ់នាំគ្នាបោះឆ្នោតជូនចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតយ៉ាងផ្លូកទឹកផ្លូកដីកាលពីថ្ងៃទី០៥មិថុនាកន្លងមកថ្មីៗនេះ។
លោកកើត ឆែ ក៏បានផ្តាំផ្ញើរទៅលោកអភិបាលរងថ្មី ត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋអោយបានល្អ ពិសេសអោយយល់ពីតម្លៃសន្តិភាព ព្រោះអ្វីៗវាកើតចេញពីសន្តិភាពនេះហើយ បើគ្មានសន្តិភាព អ្វីៗក៏មិនអាចទៅមុខដែរ។ បន្ថែមពីនេះត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ។

លោកកើត ឆែ បានបន្ថែមទៀតថា៖ ដោយពិនិត្យឃើញពីកំណើនប្រជាជន កំណើនតម្រូវការរបស់ប្រជាពលរដ្ឋ វិទ្យាសាស្ត្រកាន់តែរីកចំរើនថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានស្នើកែប្រែច្បាប់ដោយបន្ថែម មន្ត្រីរាជការនៅក្នុងជួរ រាជធានី ខេត្ត ស្រុក ខណ្ឌ ដោយក្នុងនោះសម្រាប់រាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរងចំនួន៤រូប និងបន្ថែមអភិបាលរងខណ្ឌចំនួន២រូបទៀត។
លោក ចេង មុនីរ៉ា មានប្រសាសន៍លើកឡើងពីការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌច្បារអំពៅ ពិសេសការងារផ្តល់សេវាជូនប្រជាពលរដ្ឋ អាជ្ញាធរបានអនុវត្តបានយ៉ាងល្អមានតម្លាភាពតាមរយៈច្រកចេញចូលតែមួយ។

អាជ្ញាធរសង្កាត់ បានផ្តល់សំបុត្រមរណៈភាពដល់លំនៅដ្ឋានប្រជាពលរដ្ឋ។ បានកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើននៅក្នុងមូលដ្ឋាន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីដូសទី១ដល់ដុសទី៥ជូនប្រជាពលរដ្ឋបានល្អ ជាមួយនឹងការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការបានច្រើនករណីផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


